រដ្ឋបាលខេត្តកំពង់ធំចុះអប់រំនិងណែនាំដល់ប្រជាពលរដ្ឋតាមផ្សារ តាមភោជនីយដ្ឋាន បង្ហាញពីការរីករាលដាលជម្ងឺ Covid-19

0
132

(កំពង់ធំ) ៖លោក ព្រឹម រដ្ឋា អភិបាលរងខេត្ត និងលោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន រួមទាំងមន្ត្រីក្រោមឱវាទច្រើននាក់បានចុះផ្សព្វផ្សាយ អប់រំណែនាំដល់អាជីវក ប្រជាពលរដ្ឋ តាមផ្សារកំពង់ធំ ផ្សារចាស់ តាមភោជនីយ៍ដ្ឋានជុំវិញខេត្តអោយយល់ដឹងពីការការពារឆ្លងជម្ងឺCovid-19 និងបញ្ជៀសផុតពីការឆ្លង ខណះពេលកំពុងផ្ទុះក្នុងសហគមន នាព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២០នេះ ។
លោក ព្រឹម រដ្ឋា អភិបាលរងខេត្ត បានផ្តាំផ្ញើដល់មន្ត្រីស្រុក ភូមិ ឃុំ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់ ដើម្បីបង្ការបានពីការឆ្លងជំងឺដ៏កាចសាហារនេះបាន ត្រូវប្រកាន់អោយបានខ្ជាប់ខ្ជួន លើការអនាម័យខ្ពស់ គឺត្រូវហូបស្អាត ផឹកទឹកស្អាត រស់នៅស្អាត និងត្រូវសម្អាតកន្លែងបំពេញកិច្ចការងារ ត្រូវលាងដៃជាមួយសាប៊ូ និងអាល់កុល ឲ្យបានញឹកញាប់ ជាប្រចាំ គ្រប់ពេលវេលា និងជារៀងរាល់ថ្ងៃ។
លោកព្រឹម រដ្ឋា អភិបាលរងខេត្តបានបន្តថា មូលដ្ឋានបានចុះធ្វើការផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់ការឆ្លងរាល់ដាលជម្ងឺកូវីដ១៩ (Covid-19) តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងពាំនាំនូវប្រសាសនដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បន្តរំលឹកដល់មន្រ្តីរាជរដ្ឋាភិបាលអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធបន្តចុះអប់រំផ្សព្វផ្សាយពិវិធីបង្កានិងទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩។ ទន្ទឹមនឹងនេះការអប់រំហើយនោះ សម្តេច ហ៊ុនសែនណែនាំ ចែកម៉ាស និងទឹកអាកុល ទៅជូនពលរដ្ឋខ្វះខាតផងដែរ។
ក្នុងនោះដែលអាជ្ញាធរខេត្ត អាជ្ញាធរក្រុងបានណែនាំដល់ម្ចាស់ភោជនីយដ្ឋានដូច្នេះថា ត្រូវការគម្លាគ្នា តុ កៅអី យ៉ាងតិច១.៥ម៉ែត្រ ត្រូវសម្អាតតាមតុ តាមកៅអី អោយបានញឹកញាប់ ដោយការបាញ់ទឹកអាកុល ពេលភ្ញៀវចូលមកត្រូវមានការបាញ់កម្តៅ ប្រសិនមានភ្ញៀវមានកម្តៅលើស៣៧អស្សា ត្រូវបញ្ឈប់ ឃាត់ខ្លួនគាត់ ហើយប្រញាប់រាយការមកកាន់អាជ្ញាធរ ឬខលទៅកាន់លេខ ១១៥ ជាបន្ទាន់ ឬក៏អោយគាត់ទៅពិនិត្យនៅសាលាបឋមសិក្សារកំពង់ធំ ដើម្បីធ្វើចត្តាឡីស័ក ហើយអោយក្រុមគ្រូពេទ្យពិនិត្យ ៕
លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ និងលោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវអនុវត្តតាមក្បួនអនាម័យ នៃសរាចរណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងរក្សាគំលាតសង្គម ក្នុងនោះ
១- ត្រូវធ្វើការផ្អាករាល់ការជួបជុំ ឬការប្រមូលផ្ដុំគ្នាជាក្រុមធំ
២- អនុញ្ញាតឲមានការជួបជុំមិនឱ្យលើសពី២០នាក់ ក្នុងករណីចាំបាច់ ប៉ុន្តែការជួបជុំនេះ ត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម យ៉ាងតិចចម្ងាយ១,៥ម៉ែត្រ ពីម្នាក់ទៅម្នាក់។
៣- គ្រប់អាជីវករទាំងអស់ត្រូវពាក់ម៉ាស់ជាប្រចាំ ក្នុងអំឡុងពេលលក់ដូរ ត្រូវមានអាល់កុល ឬជែលសម្រាប់ប្រជាពលរដ្ឋលាងសំអាតដៃរាល់ពេលទទួលទំនិញផ្សេងៗពីគ្នាទៅវិញទៅមក។
៤- គ្រប់ភោជនីយដ្ឋានទាំងអស់ត្រូវរៀបចំឲ្យមានអាល់កុល ឬជែល ឧបករណ៍វាស់កំដៅ សម្រាប់វាស់ជូនគ្រប់ភ្ញៀវទាំងអស់ដែលបានចេញ និងចូល ពិសារភោជនីអាហារ។
៥- រាល់ពេលទំនាក់ទំនងជាមួយភ្ញៀវ ការម៉ុងម្ហូប និងលើកម្ហូបអាហារត្រូវពាក់ម៉ាស់ និងរក្សាគំលាតសុវត្ថិភាពផងដែរ។
លោកក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់កុំធ្វើដំណើរចេញទៅក្រៅមូលដ្ឋានភូមិរបស់ខ្លួន ក្នុងករណីមិនចាំបាច់។ ចំពោះករណីចាំបាច់ផ្សេងៗត្រូវ ត្រូវប្រើប្រាស់កន្សែង ឬម៉ាស់ជាប្រចាំ ជាពិសេសទៅផ្សារ ត្រូវមានអាស់កុល ឬជែលដាក់តាមខ្លួនដើម្បីលៀងសំអាតជាប្រចាំ ការពារខ្លួនឯងផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here