
…….,…………………………………
កំពង់ឆ្នាំង÷ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯក
ឧត្ដមឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង នៅព្រឹក ថ្ងៃទី០៩ខែ ធ្នូ ឆ្នាំ២០២០នេះ អង្គភាពបានចាត់តាំងកម្លាំងអន្តរាគមន៍ប្រចាំថ្ងៃ ដឹកនាំដោយលោកវរសេនីយ៍ឯក ចក់ ជឿន មេបញ្ជាការរង តំណាង ឯកឧត្តម មេបញ្ជាការ បានដឹកឈើគ្រឿងផ្ទះ ១ខ្នង ដើម្បីធ្វើផ្ទះជូន គ្រួសារ លោក អនុសេនីយ៍ទោ ធឹម ណាល់ នាយ
ទាហាន ជួបការលំបាក នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលត្រូវបានភ្លើងឆេះទាំងស្រុង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ។
ក្នុងនោះផងដែរក្រុមគ្រួសាររបស់លោក ធឹម ណាល់ មានក្តីរំភើបសោមនស្សរីករាយយ៉ាងក្រៃលែងនិងបានថ្លែងអំណរ
គុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមឧត្តមសេនីយ៍ទោ ធន់ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងដែលជានិច្ចកាល ឯកឧត្តមតែងតែយកចិត្តទុក្ខទុកដាក់មើលឃើញពីទុក្ខលំបាក របស់កូនចៅក្រោមឱវាទ ។
ជាចុងក្រោយ ក្រុមគ្រួសារលោក ធឹម ណាល់ ក៏បានជូនពរ ដល់ ឯកឧត្តម មេបញ្ជាការ សូមប្រកបបាននូវពុទ្ធពរ ទាំង
ឡាយ៤ប្រការ គឺ អាយុ វណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕
