សមត្ថកិច្ចប្រកាសលេខទូរស័ព្ទអន្តរាគមន៍ក្នុងបុណ្យទន្លេ

80

សមត្ថកិច្ចបានប្រកាសលេខទាន់ហេតុការណ៍ (Hotline) សម្រាប់អន្តរាគមន៍លើបញ្ហាផ្សេងៗដែលអាចកើតមាននៅក្នុងពិធីបុណ្យទន្លេនៅសប្ដាហ៍ក្រោយ។

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នាយកដ្ឋាននគរបាលកណ្តាលយុត្តិធម៌នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសលេខទូរស័ព្ទទាន់ហេតុការណ៍ (Hot Line) សម្រាប់ពិធីបុណ្យទន្លេចាប់ពីថ្ងៃទី០៩-១១ ខែមីនា ឆ្នាំ២០១៨ ខាងមុខ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមការចុះផ្សាយដដែល លេខទូរសព្ទទាន់ហេតុការណ៍ទាំងនោះមានចំនួន ៦ ខ្សែ គឺលេខ ១១៧ លេខ ៧៤០ លេខ ៧៤១ លេខ ៧៤២ លេខ ៧៤៣ និង លេខ ៧៤៤។

ជាមួយគ្នានោះសមត្ថកិច្ចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងឲ្យ ចេះថែរក្សាទ្រព្យសម្បត្តិមានតម្លៃរបស់ខ្លួនជាពិសេសមើលថែកូនតូចៗ របស់ខ្លួនឲ្យបានល្អផងដែរ៕