ឯកឧត្តម វ៉ាត់ចំរើន ក្រសួងទេសចរនិងអាជ្ញាធរមូលដ្ឋានស្រុកខេត្ត ព្រមទាំងមន្ទីរជំនាញក្នុងខេត្តកំពង់ធំបានចុះផ្សព្វផ្សាយ អប់រំនិងផ្តល់ម៉ាស ដល់អាជីវករផ្សាររំលង

0
49

: នៅព្រឹកថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម វ៉ាត់ចំរើន មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរនិងជាប្រធានក្រុមការងារ ប្រចាំស្រុកតាំងគោក ព្រមទាំងអាជ្ញាធរមូលដ្ឋានឃុំ ស្រុក ខេត្ត និងមន្ត្រីជំនាញសុខាភិបាលខេត្តកំពង់ធំ បានចុះផ្សព្វផ្សាយ អប់រំ ណែនាំ អំពីពិធីការពារការរីលរាលដាលឆ្លង នៃមេរោគ កូវីដ ១៩ ដែលបានឆ្លងនៅក្នុងព្រឹត្តិការណ៏ ២៨វិច្ឆិកា កន្លងទៅថ្មីៗនេះ តបតាមការណែនាំរបស់ក្រសួងសុខាភិបាល ជូនដល់ប្រជាពលរដ្ឋនិងអាជីវករផ្សាររំលង ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
ឯកឧត្តម វ៉ាត់ចម្រើន មានប្រសាសន៏លើកឡើងថា បច្ចុប្បន្ន មេរោគ កូវីដ១៩ បាននិងកំពុង រីករៀលដាល ឆ្លងនៅលើសកលលោក ជាច្រើនប្រទេស រហូតមកដល់ប្រទេសកម្ពុជា ជាពិសេសនោះនៅព្រឹត្តការណ៏ ២៨វិច្ឆិកា បានផ្ទុះឈានចូលដល់ក្នុងសហគមន៏។ តែប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភីបាលយើង បានទប់ស្កាត់បានទាន់ពេល ហើយបច្ចុប្បន្នក្រសួងសុខាភិបាល ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់របស់សម្តេចតេជោ បានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត អំពីវិធីសាស្ត្រការពារនិងទប់ស្កាត់ រាល់ការ រីគរៀលដាលឆ្លងរបស់មេរោគកូវីដ ១៩ នេះ
ឯកឧត្តម បានបន្តថានៅក្នុងការចុះផ្សព្វផ្សាយ ការអប់រំដល់អាជីវករនិងការផ្តល់ម៉ាស បរិក្ខាពេទ្យ ដល់ប្រជាពលរដ្ឋនិងក្រុមអាជីវករផ្សាររំលង នេះ លោកបានផ្តល់ម៉ាស់ចំនួន១៥០០ម៉ាស់និងទឹកអាល់ ចែល មួយចំនួនទៀត។
ឯកឧត្តម បានអំពាវនាវ ដល់ប្រជាពលរដ្ឋនិងអាជីវករទាំងអស់ថា ដើម្បីជៀសវាងនូងការ ឆ្លងមេរោគ កូវីដ១៩នេះបាន សូមអោយបងប្អូនមេត្តា ចូលរួមគោរពនិងអនុវត្តន៏ តាមការណែនាំរបស់ក្រសួងសុខាភិបាល អោយបានខ្ជាប់ខ្ជួន ដូចជាត្រូវសំអាតជាប្រចាំ គឺលាងដៃ ជាមួយសាប៊ូ អាល់កុលឬចេល អោយបានញឹកញាប់ ត្រូវពាក់ម៉ាស ជាប្រចាំមុនចេញដើរ នៅទីប្រជុំជនត្រូវទុកគម្លៀតពីគ្នាចន្លោះចាប់ពី១;៥០ម ឡើងទៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here