ប៉ូលិសស័ក្តិ៤ ឈ្មោះ កេត ផារ៉េន នៅក្រសួងមហាផ្ទៃ បាញ់យុវជនម្នាក់បណ្តាលអោយរងរបួស

0
50

ភ្នំពេញ៖ប៉ូលិសស័ក្តិ៤ ឈ្មោះ កេត ផារ៉េន នៅក្រសួងមហាផ្ទៃ បានបាញ់២គ្រាប់ បណ្តាលអោយមួយគ្រាប់ត្រូវលើយុវជនម្នាក់ ចំជើងស្តាំ និង មួយគ្រាប់ទៀត ផ្លាតចំទ្វារកញ្ចក់ផ្ទះអ្នកដទៃ បែកខ្ទេចខ្ទី ។ ក្រោយបង្កហេតុ ជនដៃដល់ បានបើកឡានគេចខ្លួនបាត់ស្រមោល ។

បទល្មើសបាញ់ នេះ កើតឡើងកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ជាប់ព្រំប្រទល់ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ជនរងគ្រោះឈ្មោះ ប៊ុន ស៊ីម អាយុ៣៩ឆ្នាំ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅកន្លែងកើតហេតុ ថា មុនពេលកើតហេតុ គាត់មានគ្នា៤នាក់ ជិះម៉ូតូចេញពីញាំអីនៅម្ដុំបឹងត្របែក រួចបានជូនមិត្តភក្តិមកផ្ទះនៅកន្លែងកើតហេតុ ។

ខណៈមកដល់មុខផ្ទះមួយភ្លេត ស្រាប់តែលេចមុខជនដៃដល់ដែលធ្លាប់ស្គាល់គ្នាតែមិនសូវជិតស្និត បានចុះពីលើរថយន្តមិនចាំម៉ាក ហើយដើរឆ្លងផ្លូវមកសួរនាំមិត្តភក្តិគាត់ រួចក៏ដើរទៅជិះរថយន្តរបស់ខ្លួនវិញនៅលើផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។

ក្រោយមក ជនដៃដល់ បានបើកកញ្ចក់រថយន្ត ដកកាំភ្លើងខ្លីបាញ់សំដៅមកលើជនរងគ្រោះដែលនៅផ្លូវម្ខាងទៀត ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ចំនួន២គ្រាប់ ដោយមួយគ្រាប់ចំជើងខាងស្ដាំ និង មួយគ្រាប់ទៀតចំទ្វាកញ្ចក់មួយផ្ទាំងបែកខ្ទេចខ្ទី រួចហើយក៏បើករថយន្តគេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះក៏ប្រញាប់ទៅមន្ទីពេទ្យដើម្បីពិនិត្យនិងលាងរបួសភ្លាមៗផងដែរ ។

ជនរងគ្រោះ បន្តថា មួយសន្ទុះក្រោយមក ខ្លួនបានមកកន្លែងកើតហេតុវិញ ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មានជាច្រើនចុះមកផ្ដិតយករូបភាព និង Live ទើបដឹងឮដល់សមត្ថកិច្ចប៉ុស្ដិ៍នគរបាលបឹងទំពុន២និងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលខ័ណ្ណដង្កោ ចុះមកដល់កន្លែងកើតហេតុ ។

ប៉ុន្តែអ្វីជាការកត់សម្គាល់ នោះ គឺ សមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី២ និង សមត្ថកិច្ចប៉ុស្តិ៍ដង្កោ បានរុញដាក់គ្នា ព្រោះកន្លែងកើតហេតុ មិនច្បាស់លាស់ ទើបជនរងគ្រោះសម្រេចចិត្តទុកសម្បក កន្ទុះ ដែលរកឃើញមួយគ្រាប់ រង់ចាំទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែម្តង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here