កម្លាំងអធិការនគរបាលក្រុងកំពង់ឆ្នាំងបានធ្វើការចេញល្បាតពេលយប់នៅតាមចំណុចសំខាន់ៗនិងគោលដៅទី សួនសាធារណៈបានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់

0
15

ខេត្តកំពង់ឆ្នាំង កម្លាំងរបស់អធិការនគរបាលក្រុងកំពង់ឆ្នាំង បានធ្វើការចេញល្បាតពេលយប់នៅតាមចំណុច សំខាន់ៗ និងគោលដៅ ទីសួនសាធារណ: ។

ក្នុងការប្រតិបត្តិការចុះល្បាតខាងលើនេះបាន ឃាត់ខ្លួនជន
សង្ស័យម្នាក់មាន ឈ្មោះនួន រ័ត្នសុផាន់ណាភេទប្រុស អាយុ
៣៨ឆ្នាំ មានទីលំនៅ ភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី០៩ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ
២០២០វេលាម៉ោង ០២:០០នាទីរំលងអាធ្រាតនៅចំណុចភូមិដំណាក់ពពូលសង្កាត់កំពង់ឆ្នាំងពីបទប្រើប្រាស់គ្រឿងញៀន
និងដកហូតវត្ថុតាង ម៉ូតូ០១គ្រឿង ម៉ាកហុងដា C125ពណ៌
ខ្មៅស្លាកលេខកំពង់ឆ្នាំង1A.2845និងទូរស័ព្ទដៃ០១គ្រឿង ។

បច្ចុប្បន្ននេះជនសង្ស័យខាងលើរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្តដើម្បីចាត់ការតាមនីតិវិធី នៅព្រឹកថ្ងៃទី 10 ខែធ្នូឆ្នាំ 2020នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here