{ស្រុកស្ទោង} ងងុយដេកមួយភាំងចាក់អេតចាយចោលអស់មួយឡានវេអងតៃកុងរថយន្តរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅឯភ្នំពេញ

0
85

===========================

(កំពង់ធំ) កាលពីវេលាម៉ោង០៤ទៀបភ្លឺឈានចូលថ្ងៃថ្ងៃទី១០ខែឆ្នូឆ្នាំ២០២០មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅផ្លូវវាងក្រុង ត្រង់កែងចំណុចភូមិតា ចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយខ្លួនឯងមូលហេតុមកពីតៃកុងរថយន្តងងុយដេកពេកលក់មួយភាំងបានចាក់អេតចាយចោលអស់មួយឡានវេអង

ប្រជាពលរដ្ឋដែលនៅក្នុងហេតុការនោះបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថារថយន្តវេអងដែលមានពណ៌សពាក់ស្លាកលេខសៀមរាប3A.26.15 បានធ្វើដំណើរពីទិសខាងលិចទៅទិសខាងកើតលុះមកដល់ចំណុចកើតហេតុរថយន្តត្រូវរេចង្កូតធ្លាក់ពីលើថ្នល់ក្រឡាប់ចាក់អេតចាយចោលពេញមួយឡានតែម្ដងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំទ្រា បានអះអាងថាកន្លែងផ្លូវអាស៊ានវាងក្រុង នឹងកែងភូមិតា ចរ កន្លងមកគឺមានករណីគ្រោះថ្នាក់ចរាចរជាច្រើនលើកច្រើនសារមកហើយ

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើងដែលធ្វើដំណើរតាមផ្លូវជាតិលេខ 6A បើមកដល់ផ្លូវអាស៊ានវាងក្រុងនៅស្រុកស្ទោងសូមមេត្តាមានការប្រុងប្រយ័ត្នផងព្រោះអីនៅកន្លែងកែងនោះតែងតែគ្រោះថ្នាក់ចរាចរជាច្រើនដងមកហើយ សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់រស់បានយូរបើកបរចេះគោរពច្បាប់ចរាចរទាំងអស់គ្នាទៅវិញទៅមកទើបជាការល្អ។

LEAVE A REPLY

Please enter your comment!
Please enter your name here