រថយន្តតូចរបស់លោកនាយសេនាធិការកងពលលេខ៥១ បុកបាក់បង្គោលភ្លើងធំខ្សែបញ្ជូនតង់ស្យុងខ្ពស់ ៖ លោករងរបួសធ្ងន់, ក្រុមហ៊ុនទារសំណងខូចខាត

0
57

បន្ទាយមានជ័យ ៖

រថយន្តតូចរបស់លោកនាយសេនាធិការកងពលលេខ៥១ បុកបាក់បង្គោលភ្លើងធំខ្សែបញ្ជូនតង់ស្យុងខ្ពស់ បណ្តាលអោយលោករងរបួសធ្ងន់ហើ

យត្រូវបញ្ជូនទៅនិងបន្តសង្គ្រោះព្យាបាល។
ចំណែក ក្រុមហ៊ុន(ខ្សែបញ្ជូនចរន្តតង់ខ្ពស់១១៥គីឡូវ៉ុល )ត្រេនមីសិន ឡាញ : CPTL ) ពិនិត្យនូវការទារសំណងខូចខាត។

សួមរំលឹកថា គ្រោះថ្នាក់នោះកើតឡើងកាលពីម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី១០ខែធ្នូឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចដើមពោធិ៍២ដើម ភូមិសុរិយាថ្មីឃុំកូបស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍សេស វិបុល អធិការនគរបាលស្រុកអូរជ្រៅបានអោយដឹងថា៖ រថយន្តឃ្លុបព៌ណត្រអ៊ី ពាក់ ស្លាក លេខ ខេមរៈ ភូមិន្ទ 07 ,2-3405 បើកបរម្នក់ឯងដោយឧត្តមសេនីយ៍ត្រីជុំ សេដ្ឋា មេបញ្ជាការរងនិងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១ ក្នុងល្បឿនលឿនពីទិសខាងកើតទៅលិច ។

ដល់កន្លែងកើតហេតុ លោកបានឡើងជែងរថយន្តមួយទៀតក្នុងទិសស្រប តែត្រូវជួបឧបសគ្គ ក៏ស្លន់ស្លោរ រួចក៏បានរេចង្កូតធ្លាក់ផ្លូវទៅបុកបង្គោលភ្លេីង ធំ( ខ្សែបញ្ជូនតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល របស់ក្រុមហ៊ុនត្រេនមីសិន ឡាញ : CPTL ) បណ្តាលអោយបង្គោល១ដើមបាក់ដល់ដី ប៊ិះសង្កត់ផ្ទះពលរដ្ឋនៅម្តុំនោះ ។ ហើយក៏ទាញបង្គោលភ្លើងនៅជាប់នោះអោយទ្រេតដែរ ។

ក្នុងគ្រោះថ្នាក់នោះថយន្តបង្កបានខូចខាតផ្នែកខាងមុខ យ៉ាងដំណំ ។

លោកអធិការបានបន្តថា ៖ ក្នុងគ្រោះថ្នាក់នោះ លោកជុំ សេដ្ឋា បានរងរបួសធ្ងន់ ហើយត្រូវបាននគរបាល យោធានិងក្រុមអ្នកសង្គ្រោះដឹកបញ្ជូនទៅសង្គ្រោះព្យបាលនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី។
ឬអាចបន្តទៅពេទ្យនៅខេត្តបាត់ដំបង ។

ឯ រថយន្តលោកត្រូវនាំទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក អូរៈជ្រៅ។

ពីមន្ត្រីអគ្គីសនីនៅខេត្តបន្ទាយមានជ័យបានអោយដឹងថា៖ នៅពេលបង្គោលភ្លើងខ្សែបញ្ជូនតង់ស្រុងខ្ពស់ដួលរលំ ពុំមានទុស្សេឬឆ្លងចរន្តឆក់ពលរដ្ឋនៅផតាមផ្ទះដែលបង្គោកដួលលើនិងអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឡើយ ។

ប៉ុន្តែបានបង្កកាត់ផ្តាច់ចរន្តអគគីសនីក្នុងរយៈពេលខ្លី ។
ទោះយ៉ាងណា ក្រុមហ៊ុនអគគីសនីខាងលើនឹងពិនិត្យ ហើយទាមទារសំណងការខូចខាតពីលោកជុំ សេដ្ឋា ផងដែរនៅក្រោយលោកបានធូរស្បើយ ។

មកទល់ព្រឹកថ្ងៃទី១១ខែធ្នូ លោកនាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១ បានរួចផុតពីគ្រោះដល់ជីវិតហើយ តែត្រូវបន្តសម្រាកព្យាបាលច្រើនថ្ងៃបន្តទៀត ។

សូមរំលឹកដែរថា កាលពីថ្មីៗនេះ មេបញ្ជាការរងកងពលលេខ៥១ ម្នាក់ទៀតគឺលោកពៅ លន់ ក៏បានជួបប្រទះគ្រោះថ្នាក់ចរាចរណ៍មួយដែរលើផ្លូវជាតិលេខ៦ ម្តុំឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here