អ្នករកស៊ីដឹកទំនិញនាំចូលពីវៀតណាមតាមច្រកទ្វារទ្វេភាគីបុសមន ត្អូញត្អែមានកុងត្រូលជជុះច្រើន

0
45

(ខេត្តស្វាយរៀង)៖ស្របពេលដែលស្ថានភាពជំងឺកូវីដកំពុងវាយលុកពិភពលោកនិងមានការរីករាលដាលដល់ប្រទេសកម្ពុជាដែរនោះនាំឲ្យមានការរឹតបន្តឹងការចេញចូលនៅតាមព្រំដែន។

ពាក់ព័ន្ធទៅនឹងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩នេះដែរ អាជ្ញាធរខេត្តស្វាយរៀងបានរឹតបន្តឹងតាមច្រកព្រំដែនជាមួយប្រទេសវៀតណាមដោយក្នុងនោះបានអនុញ្ញាតឲ្យទំនិញទាំងអស់ចេញចូលតាមច្រកទ្វារអន្តរជាតិបាវិត ក្រុងបាវិតនិងច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ហើយក៏មានការអនុញ្ញាតឲ្យចេញទំនិញតាមច្រកទ្វារទ្វេភាគីបុសមន ស្រុករំដួលផងដែរ។

ពាក់ព័ន្ធនឹងការចរាចរណ៍ទំនិញនៅតាមច្រកទ្វារទ្វេភាគីបុសមននេះ ក្រុមឈ្មួញបានត្អូញត្អែរថា ការដឹកទំនិញតាមច្រកព្រំដែនបុសមននេះគឺមានកុងត្រូលជជុះជាច្រើនកន្លែងដាក់បណ្តាក់គ្នាដូចខ្យងឈរចាំយកលុយពីអ្នកបើករថយន្តដឹកទំនិញតូចធំនិងម៉ូតូរ៉ឺម៉កមិនដឹងថាមកពីស្ថាបន័ណាខ្លះនោះទេ គឺចាប់ពីច្រកទ្វាព្រំដែនបុសមនមកដល់កែងផ្លូវជាតិលេខ១៣មាន៤ទៅ៥កន្លែង ហើយមហាជនមានការព្រួយបារម្ភៈខ្លាចចម្លងមេរោគកូវីដ-១៩ មកសហគមន៍ ប្រសិនបើអ្នកទាំងនោះមិនបានអនុវត្តតាមវិធានការណ៍ការពារឬអនាម័យឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សមត្ថកិច្ចនៅច្រកទ្វារទ្វេភាគីបុសមនបានបង្ហើបឲ្យដឹងថាច្រកទ្វារទ្វេរភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀងអនុញ្ញាតិឲ្យមានដឹកទំនិញចេញចូលពីប្រទេសវៀតណាមធម្មតា ដោយតម្រូវឲ្យសមត្ថកិច្ចអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ គឺមានមន្ត្រីធ្វើចត្តាឡីស័កជាប្រចាំ មនុស្សចេញចូលត្រូវវាស់កំដៅ បាញ់អាល់កុល ពាក់ម៉ាស់ និងបាញ់សំអាតរថយន្ត។

ប្រភពដ៏ដែលបន្តទៀតថា ច្រកទ្វាព្រំដែនទ្វេភាគីបុសមន មានផែស្ងួតសម្រាប់ផ្ទេរទំនិញនាំចូលពីប្រទេសវៀតណាម រួមមាន ពូក តុ កៅអី ទូ ដែកក្រឡាក្រួច សម្ភារៈគ្រឿងជ័រ សំបកម៉ូតូ បន្លែផ្លែឈើ បន្លែនាំចូលមាន ស្ពៃក្តោប ស្ពៃបូកគោ ផ្កាខាត់ណា ការ៉ុត ដំឡូងបារាំង ខ្ទឹមស ខ្ទឹមក្រហម ផ្លែឈើមាន ប៉ោម សារី មៀន ក្រូច និងដូង។ទំនិញនាំចូលពីប្រទេសវៀតណាម ជាមធ្យមក្នុងមួយថ្ងៃ ចាប់ពី៣៦គ្រឿងទៅ៥០គ្រឿងក្នុងនោះបន្លែផ្លែឈើ មាន២០ទៅ២៥គ្រឿងក្នុងមួយថ្ងៃ ដឹកទៅលក់នៅរាជធានីភ្នំពេញ និងមានចែកចាយក្នុងខេត្តស្វាយរៀងព្រៃវែងផងដែរ។

លោកសុខ រស់អភិបាលរងខេត្តស្វាយរៀងបានឲ្យដឹងថាការដាក់កុងត្រូលជជុះតាមផ្លូវពីព្រំដែនទ្វេភាគីបុសមននេះគឺពុំមានទេកាលពីមុនមានប៉ូលិសចរាចរខ្លះដែរតែឥឡូវមិនមែនទៀតទេមានតែសមត្ថកិច្ចដែលពាក់ពន្ធ័នៅព្រំដែនតែប៉ុណ្ណោះហើយចំណែកការពិនិត្យទំនិញវិញគឺមានមន្ត្រីគយព្រំដែនជាអ្នកពិនិត្យហើយចូលមកដល់ខាងក្នុងមានមន្ត្រីជំនាញ ក ប ប(កាំកុងត្រូល)ធ្វើការត្រួតពិនិត្យបន្ថែមទៀត ព្រោះមន្ត្រី ក ប បមិនអាចឈរ ជើងនៅព្រំដែនបានទេព្រោះគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានណែនាំ។

ទាក់ទិនការនាំបន្លែផ្លែឈើ ពីប្រទេសវៀតណាមនេះដែរ លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងការបង្ក្រាបការក្លែងបន្លំ សាខាខេត្តស្វាយរៀង ហៅកាត់ថា ក.ប.ប បានឲ្យដឹងថា៖ បញ្ហាការនាំទំនិញ បន្លែ ផ្លែឈើ និងផលិតផលចំណីអាហារដែលនាំចូលពីប្រទេសជិតខាងគឺពិបាកគ្រប់គ្រងដោយ សមត្ថកិច្ចរបស់ក.ប.ប គឺគ្មានសិទ្ធិក្នុងការចុះត្រួតពិត្យទំនិញនៅតាមច្រកទ្វារព្រំដែនទេ។គឺមានសិទ្ធិតែពិនិត្យទំនិញដែលចូលមកខាងក្នុងឬតាមបណ្តាផ្សារនានាក្នុងខេត្តតែប៉ុណ្ណោះ។

លោកបានបញ្ជាក់ថាមន្ត្រីជំនាញលោកនឹងសហការជាមួយអាជ្ញាធរដែលពាក់ព័ន្ធក្នុងការឃាត់រថយន្តដឹកទំនិញទាំងនោះដើម្បីធ្វើតេស្តរកសារធាតុគីមីនៅពេលខាងមុខនេះ។ហើយបើគ្មានការត្រួតពិនិត្យនោះទេទំនិញមានដូចជាខ្ទឹមស ឈ្មួញដឹកជញ្ជូនផ្លូវឆ្ងាយ គេតែងតែដាក់ថ្នាំ រក្សាទុកឲ្យបានយូ ការពារកុំឲ្យខ្ទឹមឆាប់ខូច ដូច្នេះធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ គឺប៉ះពាល់ ក្រពះពោះវៀន ចុះខ្សោយនិងរលាកធ្ងន់ធ្ងរ។

ដូច្នេះចាំបាច់ត្រូវការត្រួតពិនិត្យ ព្រោះសុវត្ថិភាពសុខភាពសាធារណៈសំខាន់ណាស់ត្រូវតែការពារទប់ស្កាត់ និងបង្ក្រាបទំនិញដែលមានសារធាតុគីមី ការពារអ្នកប្រើប្រាស់។

ទោះបីយ៉ាងណាក្រុមឈ្មួញបានសំណូមពរទៅអាជ្ញាធរខេត្តស្វាយរៀងសូមមានការត្រួតពិនិត្យនៅច្រកទ្វារព្រំដែនទ្វេភាគីបុសមននេះផងចំពោះការដាក់កុងត្រូលជជុះតាមផ្លូវដែលនាំឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាពិសេសប្រឆាំងនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។និងសូ មជួយពិនិត្យមើលការអនុវត្តរបស់មេគយច្រកទ្វារទ្វេភាគីបុស មននេះផងព្រោះក្រុមឈ្មួញបានត្អូញត្អែរខ្លាំងណាស់អំពីការយកលុយដឹកតាមម៉ូតូ ម៉ូតូសណ្តោងរឺម៉ក រថយន្តតូចៗដោយខ្លះថាអត់ចេញវិក័យបត្របង់ពន្ធឲ្យពួកគាត់៕ជា រដ្ឋា ស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here