ដន្លងបាញ់ដន្លង ក្នុងជម្លោះគ្រឿងស្នេហ៍ត្រីកោណ ម្ខាងរងរបួសនិងម្ខាងជាប់ទោស ពីបទប្រើប្រាស់អាវុធខុសច្បាប់

0
46

បឋមកោះកុង៖នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៣:២០នាទី រសៀលនៅចំណុចផ្សារចាស់ស្ថិតនៅភូមិ១ សង្កាត់ដងទង់ មានករណីហឹង្សា ដោយអាវុធខ្លី(កា54 លេខ៣៩៤៤ ១៩៥២)។យោងតាមរបាយការណ៍បឋមរបស់អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បង្ហាញថា៖ ជនសង្ស័យឈ្មោះ សោម សារឿន ភេទប្រុស អាយុ៥៧ឆ្នាំជនជាតិខ្មែរមុខរបរសោធននិវត្តន៍ រស់នៅចំណុចកើតហេតុខាងលើ ដោយបានប្រើអាវុធខ្លីបាញ់លើជនរងគ្រោះឈ្មោះ ង៉ែត សាយ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ២ សង្កាត់ដងទង់ មុខរបរនេសាទ ឲ្យរងរបួស២ កន្លែងលើពោះ បច្ចុប្បន្នកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកោះកុង ហើយករណីនេះកើតឡើងដោយមូលហេតុ ភ្លើងប្រចណ្ឌ និងជនរងគ្រោះដែលត្រូវជាដន្លងយកប្រពន្ធរបស់ខ្លួន។

តាមការបញ្ជាក់ ពីក្រុមសមត្ថកិច្ច បង្ក្រាបបទល្មើសព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តកោះកុង បញ្ជាក់ថា ចាប់តាំងពីពេលកើតហេតុរហូតដល់ម៉ោង១៧:០០នាទី ទើបជនសង្ស័យព្រមប្រគល់ខ្លួន និងអាវុធ។

LEAVE A REPLY

Please enter your comment!
Please enter your name here