បែកធ្លាយឈ្មោះផ្កាយព្រឹកកំពុងតែរំលោភយកដីរបស់រដ្ឋ នៅតំបន់២ នឹងតំបន់៣

0
102

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

{ខេត្តកំពង់ឆ្នាំង} ថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2020 មានសេចក្ដីរាយការណ៍ ពីមន្ត្រីរាជការក៏ដូចបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូលកំពុងតែរង់ចាំមើលតើឈ្មោះផ្កាយព្រឹកប្រើល្បិចអោយឈ្មោះហេងគឹម សៀ ដើរធ្វើព្យុះធ្វើភ្លៀងរំលោភយកដីរដ្ឋប៉ុណ្ណាទៀតទើបស្ងប់

កាលពីថ្ងៃទ១០ខែធ្នូឆ្នាំ២០២០ អ្នកសារព័ត៌មានយើងបានធ្វើបទសម្ភាសតាមទូរស័ព្ទទៅលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងលោកបានឆ្លើយថាដីរបស់ផ្កាយព្រឹកគឺមានច្រើនកន្លែងណាស់ចាំមើលលោកពិនិត្យមើលឯកសារសិនក៏ប៉ុន្តែរហូតមកដល់ថ្ងៃទី១២ខែធ្នូឆ្នាំ២០២០នេះមិនទាន់ឃើញលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទឆ្លើយតបជាមួយអ្នកសារព័ត៌មានយើងទេ

មន្ត្រីរាជការនិងបងប្អូនប្រជាពលរដ្ឋយើងដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំងបានបន្តទៀតថាឈ្មោះផ្កាយព្រឹកបានឲ្យឈ្មោះហេងគឹម សៀ ជាអ្នកដើរធ្វើព្យុះធ្វើភ្លៀងរៀបដីរបស់រដ្ឋនៅតំបន់ 2 និងតំបន់ 3 ដែលធ្វើអោយមានផលប៉ះពាល់ដល់ជម្រកត្រីពងកូននៅរដូវវស្សាផងដែរ

ប្រភពព័ត៌មានបានបន្តទៀតថានៅក្នុងខេត្តកំពង់ឆ្នាំងកន្លងមកការដឹកអាចម៍ដីចាក់រៀបពុះជាឡូត៍លក់មិនដែលមានច្បាប់ទេច្រើនតែចាប់ដៃគ្នាឃុបឃិតជាប្រព័ន្ឋនៅពេលអ្នកសារព័ត៌មានតេទៅសម្ភាសន៍ឆ្លើយដាក់គ្នាពីមន្ទី1 ទៅមន្ទីទី 1ដើម្បីអោយផុតពីមាត់

ហើយមេឈ្មួញដែលចេញមុខជំនួសផ្កាយព្រឹក គឺមានឈ្មោះហេង គឹមសៀ កំពូលល្បិចតាមមិនទាន់ បានប្រាប់អ្នកសារព័ត៌មានយើងថាខ្លួនបានជួយចាក់អាចម៍ដី ឱ្យរដ្ឋបាលខេត្ត ចំនួនជិតមួយពាន់ឡានដែលជាថ្នូរនឹងការដឹកអាចម៍ដីពីកន្លែងចំណុចភូមិទី6 សង្កាត់ខ្សាមក្រុងនិងខេត្តកំពង់ឆ្នាំងយកទៅចាក់អោយឈ្មោះផ្កាព្រឹក។

LEAVE A REPLY

Please enter your comment!
Please enter your name here