គួរឲ្យអាសូរណាស់បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងទឹកប្រឡាយកណ្តាលវាលស្រែយ៉ាងអាណោចអាធម៌

0
52

(បាត់ដំបង)ហេតុការណ៏ដ៏គួរឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង១៤និង០០នាទីរសៀលថ្ងៃទី១២ខែធ្នូឆ្នាំ២០២០នៅត្រង់ចំណុចក្រុមទី២៥ ប្រឡាយទឹកវាលស្រែកណ្ដាលត្បូង ស្ថិតក្នុងភូមិកណ្ដាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ប្រភពពីសមត្ថកិច្ចមូលដ្ធានដែលនៅកន្លែងកើតហេតុបានឲ្យដឹងនៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០២០ថា មានករណីបុរសម្នាក់ដេកស្លាប់កណ្តាលវាសស្រែស្ថិតនៅត្រង់ចំណុចកើតហេតុខាងលើ។
សាកសពបុរសជនរងគ្រោះឈ្មោះ ហុន សំណាង ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរធ្វើស្រែរស់នៅក្រុមទី២៤ ភូមិកណ្ដាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

បើតាមការបំភ្លឺរបស់ឈ្មោះ វ៉ាន់ ស្រីមុំ ភេទស្រីអាយុ៣៥ឆ្នាំ រស់នៅភូមិកណ្ដាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង បានបំភ្លឺថានៅថ្ងៃទី១២ខែធ្នូឆ្នាំ២០២០ នៅវេលាម៉ោងប្រហែល១២:៣០ នាទី ខ្លួនបានដើរមកមើលស្រែរបស់ខ្លួនដែលកំពុងបូមទឹកដាក់ស្រូវ ពេលមកដល់ស្រែក៍អង្គុយហូបបាយជាមួយប្ដីរបស់ខ្លួន ឈ្មោះ សល់ ដារ៉ូ ពេលហូបបាយរួច ក៍ដើរមកមើលរង្វះទឹកហូរនៅភ្លឺស្រែរបស់ខ្លួន ពេលមើលរួចហើយក៍ដើរមកលើខ្នងប្រឡាយវិញ ហើយបានមើលទៅក្នុងប្រឡាយទឹកបានឃើញមានសាកសពអណ្ដែតទឹក ឃើញកែងដៃ ពេលនោះខ្លួនភយ័ពេកក៍រត់ទៅហៅប្ដីរបស់ខ្លួនមកមើល ប៉ុន្តែពេលនោះមានក្មេងប្រុសមួយនាក់បានរត់ទៅមើលមុន ពេលទៅដល់ក៍បានស្រែកយំជាខ្លាំង ថាជាឪពុកបង្កើតរបស់ខ្លួនបានស្លាប់បាត់ហើយ។

លោកវរសេនីយ៏ឯក ផង់ សុភាពអធិការនគរបាលស្រុកថ្មគោលបានបញ្ជាក់បន្ថែមតាមទូរស័ព្ទនៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០២០ថាក្រោយការត្រួតពិនិត្យនិងធ្វើកោសលវិច្ច័យរបស់មន្ត្រីនគរបាលជំនាញទៅលើសាកសពជនរងគ្រោះគឺគាត់បានស្លាប់ដោយសារលង់ទឹកនិងថប់ផ្លូវដង្ហើមពិតប្រាកដមែន។បច្ចុប្បន្ន សម្ថកិច្ចស្រុកថ្មគោលកំពុងធ្វើកំណត់ហេតុចំណែកសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here