កម្លាំងអាវុធហត្ថក្រុងតាខ្មៅ បង្ក្រាបសង្វៀនជល់មាន់ដុះស្លែរបស់ឈ្មោះ ភា ណុច បើកលេងគ្មានខ្លាច កូវីដ-១៩ សោះ

0
74

ខេត្តកណ្តាល៖កម្លាំងកងអាវុធហត្ថក្រុងតាខ្មៅ បានបង្ក្រាបសង្វៀនជល់មាន់ដុះស្លែរបស់ឈ្មោះ ភា ណុច ដែលបើកលេងគ្មានខ្លាច កូវីដ-១៩ សោះ ដែលការលេងនេះ ធ្វើឡើងនៅថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ ហើយបាននិងកំពុងលេងក្នុងអន្តរកាល នៃការរីករាលដាល កូវីដ-១៩ ថែមទៀតផង ។
សមត្ថកិច្ច បានបង្ក្រាបនាពេលនេះ គឺ នៅចំណុចខាងក្រោយវត្តពោធិ៍ព្រឹក ភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នេះ ។
តាមប្រភពព័ត៌មានច្បាស់ការណ៍ បានបង្ហើបប្រាប់ថា សង្វៀនជល់មាន់ដុះស្លែរបស់ឈ្មោះ ភា ណុច មិនត្រឹមតែជល់មាន់នោះទេ មានថែមទាំងបាញ់អាប៉ោងផងទៀតដែរ ។ សង្វៀនជល់មាន់នោះ បានបើកជល់មាន់ និង បាញ់អាប៉ោង តែថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ ប៉ុណ្ណោះ ។ បើនិយាយពីមនុស្សចូលទៅលេងវិញ គឺ ដូចហែរកឋិនអ៊ីចឹង ។
មេបញ្ជាការកងរាជអាវុធហត្ថក្រុងតាខ្មៅ លោក ហៀង ចន្ធី បានថ្លែងប្រាប់ឲ្យដឹងថា នៅក្នុងការចុះបង្ក្រាបនេះ ចាប់បានតែម៉ូតូទេ ដោយសារកម្លាំងរបស់លោកចុះទៅ អ្នកលេងរត់បាត់អស់ហើយ ។
ទោះបីយ៉ាងណា ទីតាំងមួយនេះ គេដឹងយ៉ាងច្បាស់ថា ជារបស់ឈ្មោះ ភា ណុច និង សង្ឃឹមថា សមត្ថកិច្ច តាមឃាត់ខ្លួនម្ចាស់សង្វៀនយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ផង ព្រោះមិនមែនទើបបើកលេង ទេ កុំអោយមជ្ឈដ្ឋានមួយចំនួន យល់ច្រឡំថា អាជ្ញាធរ ឬ សមត្ថកិច្ច បានទទួលលាភសក្ការៈពីសង្វៀនជល់មាន់ ក្នុងអន្តរកាល នៃការរីករាលដាល កូវីដ-១៩ នេះ ? ៕

LEAVE A REPLY

Please enter your comment!
Please enter your name here