មិនហ៊ានសុី មិនហ៊ានចាយ ទុកលុយលេងល្បែងសុីសង

0
129

ខេត្តកោះកុង : លោក ហាក់ ឡេង អភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរ ខេត្តកោះកុង បានដឹកនាំ កងកម្លាំង ចុះបង្ក្រាប បនល្បែងសុីសង ដុះស្លែមួយកន្លែង ស្ថិតនៅក្នុងភូមិអណ្តូងទឹក ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង និងទីតាំងមួយកន្លែងទៀត នៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ក៍ប៉ុន្តែ ទីតាំងនៅឃុំថ្មសនោះ លោកអភិបាលស្រុក បានបញ្ជា តាមទូរស័ព្ទ ទៅលោក អិក កួន មេឃុំថ្មស និងលោក មាស ភា មេប៉ុស្តិ៍ថ្មស អោយទៅបិទទីតាំងល្បែង ស៊ីសងនោះ ហើយធ្វើកិច្ចសន្យាជាមួយម្ចាស់ផ្ទះ និង ម្ចាស់មេបនល្បែង។

ទីតាំងបនល្បែងនៅឃុំថ្មសនោះ ម្ចាស់ផ្ទះឈ្មោះ ធី សើង ភេទប្រុស អាយុ៤៩ឆ្នាំ និងមេ

បនល្បែងសុីសង ឈ្មោះ សាំង វាន់ ភេទស្រី អាយុ២២ឆ្នាំ ចំណែក សម្ភារៈល្បែងស៊ីសងសមកិច្ចមិនបានប្រមូលយកទេ។

ចំណែកទីតាំងបនល្បែងសុីសងដុះស្លែនៅឃុំអណ្តូងទឹកវិញគឺលោក ហាក់ ឡេង បានចុះបង្ក្រាបផ្ទាល់ដែល ម្ចាស់ផ្ទះឈ្មោះ សល់ ប៊ុនទី ភេទប្រុស និងម្នាក់ទៀតដែលល្បីល្បាញថាជាមេបនល្បែងដុះស្លែឈ្មោះ ឆែម ប្រុស ហៅទូរ ភេទប្រុស អាយុ៣៥ឆ្នាំ ដែលមានទីលំនៅភូមិអណ្តូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរខេត្តកោះកុង។

គួររំលឹកថានៅទីតាំងដែលលោក អភិបាលស្រុក ចុះបង្ក្រាបអ្នកញៀនល្បែងសុីសងប្រមាណជាង៣០នាក់ហើយបានរត់បាតជើងសព្រាតនោះ ស្រាប់តែឈ្មោះ ឆែម ប្រុស ជាមេបនល្បែងចេញមុខមកនិយាយជាមួយលោកអភិបាលស្រុក និងមុខសមត្ថកិច្ចជាច្រើននាក់ថា គេមានច្បាប់ មានអាជ្ញាប័ណ្ណត្រឹមត្រូវ ទើបគេហ៊ានបើក ល្បែងសុីសងនេះ។

ឈ្មោះ ឆែម ប្រុស និយាយបន្តថា ចាំគេទៅយកអាជ្ញាប័ណ្ណគេមកអោយមើល តែអាជ្ញាប័ណ្ណឆ្នោតរបស់ខ្ញុំ មិនទាន់យកទៅដាក់នៅសាលាស្រុកទេ នេះជាភាពអំនួតអួតអាងរបស់មេបនល្បែងឈ្មោះ ឆែម ប្រុស ហៅទូ ហ៊ាននិយាយក្អេងក្អាងនៅចំពោះមុខលោកអភិបាលស្រុកទៀត។

នៅពេលនោះ លោក ហាក់ ឡេង អភិបាលស្រុក បាននិយាយថា រូបលោកមិនអោយមានលេងល្បែងសុីសងនៅក្នុងស្រុករបស់លោកទេ ហើយក៍មិនអនុញ្ញាតអោយលេងទេ បើសិនមានអាជ្ញាប័ណ្ណលេងល្បែងស៊ីសងនោះមែនក៏លោកមិនអោយលេងដែរ ពីព្រោះវាធ្វើអោយ ប្រជាពលរដ្ឋរបស់លោកក្រីក្រដោយសារល្បែងនេះ ។លោកអភិបាលស្រុកបន្តថា បើមានអាជ្ញាប័ណ្ណមែន សុំ អោយម្ចាស់ផ្ទះទៅសុំលោកជំទាវអភិបាលខេត្តកោះកុងសិនទៅ មិនមែនចេះតែនិយាយតែមាត់នោះទេ។

នៅពេលនោះ លោក ហាក់ ឡេង អភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរ បានបញ្ជាអោយសមត្ថកិច្ច ហៅម្ចាស់ផ្ទះ និងមេបនល្បែងយកទៅធ្វើកិច្ចសន្យាបញ្ឈប់តែម្ដង។

នៅក្នុងការចុះបង្ក្រាបល្បែងស៊ីសងនេះ សមត្ថកិច្ចរឹបអូសយកបាន បៀដូពីណូពីរហ៊ូ និងទូរទស្សន៍ដាក់ ល្បែងភ្នាល់គ្នាតាមអនឡាញឆ្នោតឡូតូ១២ខ្ទុង តែមិនទាន់បានយកទៅប្រគល់អោយសមត្ថកិច្ចនៅឡើយទេ ដោយសារចាប់បាឡុងធំពេក ទុកអោយម្ចាស់ផ្ទះដោះប្រគល់អោយសមត្ថកិច្ចនៅពេលក្រោយ។

តាមប្រភពពីម្ចាស់ផ្ទះបាននិយាយថា គាត់មិនដឹងអីទេ ពីព្រោះឈ្មោះ ឆែម ប្រុស ហៅទូរ ថាល្បែងស៊ីសងនេះមានច្បាប់ ហើយធានាទាំងមិនអោយសមត្ថកិច្ចណាមកចាប់ទេ នេះជាសម្ដីម្ចាស់ផ្ទះ។

តាមប្រភពពីប្រជាពលរដ្ឋនៅភូមិអណ្តូងទឹក បាននិយាយថា នៅទីតាំងផ្ទះឈ្មោះ

សល់ ប៊ុនទី មានល្បែងសុីសងគ្រប់ប្រភេទ ដូចជា បៀ យូគី បៀដូពីណូ អាប៉ាង ឆ្នោតឡូតូ១២ខ្ទង់ទៀត ហើយឆ្នោត១២ខ្ទង់នេះ ចាក់១០០០រៀល ត្រូវបាន១១៥០០រៀល នេះតាមប្រភពពីប្រជាពលរដ្ឋ និង អ្នកលេងល្បែងនិយាយប្រាប់អ្នកសារព័ត៌មាន។

គួររំលឹកថា នៅលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ៧៨៧/២០,ឆត,អ និងអាជ្ញាបណ្ណលេខ ឆខ០០៨៣ចុះថ្ងៃទី០២ខែមិថុនាឆ្នាំ២០២០របស់ក្រសួងហិរញ្ញវត្ថុបានចែងថា ១ត្រូវគោរពតាមអាជ្ញាប័ណ្ណ ប្រកបអាជីវកម្មឆ្នោត របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមិនអនុញ្ញាតអោយលក់ជាប្រភេទកន្ទុយលេខ ឬល្បែងស៊ីសងខុសច្បាប់ឡើយ នេះជាច្បាប់របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ចំណែកឈ្មោះ ឆែម ប្រុស ហៅទូ បានយកច្បាប់ របស់ក្រសួង ធ្វើជាខែលត្រីមុខ ប្រើប្រាស់ល្បិចកល បើកល្បែងគ្រប់ប្រភេទ ជ្រកក្រោមស្លាកអាជ្ញាប័ណ្ណឆ្នោតឡូតូ។

តាមប្រភពពីមន្ត្រីក្នុងស្រុក៥នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយប្រាប់អ្នកសារព័ត៌មានថា ឈ្មោះ ឆែម ប្រុស ហៅទូរ ក្អេងក្អាងណាស់ ហើយត្រូវជាប្អូនថ្លៃរបស់អធិការរងទទួលផែនខាងចរាចរណ៍ និង បង្ក្រាបបទល្មើសឈ្មោះ ពៅ សេដ ជាអធិការរងស្រុកបូទុមសាគរ ទើបឈ្មោះ ឆែម ប្រុស ហៅទូរ នេះហ៊ានបើក បនល្បែងសុីសងគ្រប់ប្រភេទ

អាងបងថ្លៃជាប៉ូលីសទើបគេក្អេងក្អាងខ្លាំងណាស់ នេះតាមប្រភពដដែលបន្តថា ល្បែងសុីសងនៅក្នុងស្រុកបូទុសាគរនេះមានច្រើនណាស់ មិនដែល

មានសមត្ថកិច្ចណាមួយបានបង្ក្រាបបានទេ នេះជាលើកទី១ហើយ ដែលអភិបាលស្រុក លោក ហាក់ ឡេង បង្ក្រាបបាន។

ប្រជាពលរដ្ឋទូទាំងឃុំអណ្ដូងទឹក បានអរគុណចំពោះ លោក ហាក់ ឡេង អស់ពីដួងចិត្ត ហើយស្រឡាញ់ លោកអភិបាលស្រុករូបនេះ ចេះដឹងចេះបង្ក្រាប ល្បែងស៊ីសងនេះបាន ដើម្បីជួយប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្របានមួយកម្រិតទៀត ហើយពលរដ្ឋអរគុណណាស់ចំពោះលោកអភិបាលស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here