ក្មេ លោកមេឃុំមេភូមិនិងប្រជាពលរដ្ឋសំណូមពរសុំឲ្យអភិបាលខេត្តសៀមរាបមេត្តាជួយជួសជុសស្ពានឈើខណៈពុកផុយប្រឈមនិងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់

0
32

ខេត្តសៀមរាប៖ ស្ពានឈើដែលមានវ័យចំណាស់ ដែលជាចំណងដៃរបស់ ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ ដែលបាន សាងសង់កាលពីឆ្នាំ២០០៣ ផ្លូវដែលមានសារៈសំខាន់នេះ បានបំរើឲ្យប្រជាពលរដ្ឋជាច្រើនភូមិ ក្នុងឃុំពង្រលើ និងឃុំមួយចំនួនបានធ្វើដំណើរឆ្លងកាត់ ដឹកជញ្ជូនកសិផល និងដំណាំផ្សេងៗ ជាច្រើនឆ្នាំកន្លងមកហើយ តែរហូតមកដល់ពេលនេះ ស្ពានដ៏ចំណាស់ មានសភាពបាក់បែកពុកផុយ បង្ករដល់ការព្រួយបារម្ភណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់។
ចំណែកស្ពានឈើដែលបានបំរើឲ្យចរន្តសេដ្ឋកិច្ចជាច្រើនភូមិ ដល់ប្រជាពលរដ្ឋដែលមានឈ្មោះស្ពានត្នោត ស្ថិតនៅក្នុងភូមិដុបត្នោត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ខណៈមកដល់ពេលនេះ ស្ពានត្រូវបានខូចខាតមួយចំនួនធំ ដោសារតែបាក់ធ្លុះជាច្រើនកន្លែង ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានត្នោតនេះ បានសម្តែងនូវការព្រួយបារម្ភណ៍យ៉ាងខ្លាំង ចំពោះ សុវត្តិភាពអាយុជីវិត ដោយសារកន្លងមកនេះ មានករណីគ្រោះថ្នាក់ ធ្លាក់កាឡេថង និងធ្លាក់ក្របី រួមទាំងជាប់ផុងកង់រថយន្តនៅកណ្តាលស្ពានផងដែរ ។
ដោយមានការព្រួយបារម្ភណ៍ និងបានគិតគូរពីសុវត្តិភាពអាយុជីវិតរបស់ បងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៣ខែធ្នូ ឆ្នាំ ២០២០ សមត្ថកិច្ចនិងអាជ្ញាធរដី ក្នុងនោះមានតំណាងមេឃុំពង្រលើ ឈ្មោះគឹម ជា មេភូមិព្រៃឆ្កា លោក នូន នឿន មេភូមិដុបត្នោត រួមទាំងលោកគូន វិសេស នាយប៉ុស្តីរដ្ឋបាលឃុំពង្រលើ រួមទាំងប្រជាពលរដ្ឋ បានមកជួបជុំគ្នាដើម្បី សំណូមពរ ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងឯកឧត្តម ទៀ សីហា អភិបាលនៃកណៈអភិបាលខេត្តសៀមរាប មេត្តាសុំជួយជួសជុលស្ពានថ្មី ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរប្រកបដោយសុវត្តិភាព ។
ឈ្មោះគឹម ជា មេភូមិព្រៃឆ្កា បានឲ្យដឹងថា ស្ពានឈើមួយនេះ គឺបានបម្រើផលប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋជា ច្រើនភូមិ ដូចជាភូមិដុបត្នោត ភូមិព្រៃឆ្កា ភូមិសបមួង ភូមិល្អក់ និងភូមិចេក និងជាស្ពានដែលមានប្រយោជន៍ដល់ប្រជាពលរដ្ឋ និងជាសសែឈាមសំខាន់ ក្នុងការចរាចរណ៍ដឹកជញ្ជូនកសិផល និងការប្រាស្រ័យទាក់ទងគ្នា សូមស្តាប់បទសម្ភាស……………….។
លោក នូន នឿន មេភូមិដុបត្នោត បានឲ្យដឹងថា ស្ពានឈើនេះមានប្រវែង៧០ម៉ែត្រទទឹង៤ម៉ែត្រ គឺមានគម្រោងសាងសង់ស្ពានថ្មី តែក្រោយពីខាងជំនាញបានធ្វើការវាស់វែង និងសិក្សាអស់ហើយជាច្រើនឆ្នាំ តែរហូតមកដល់ពេលនេះពុំទាន់ មានការសាងសង់នោះឡើយ ស្របពេលដែលមានព្រឹត្តិការណ៍ ការឆ្លងរីករាលដាលមេរោគកូវិដ១៩ ក្នុងនោះបងប្អូនប្រជា ពលរដ្ឋបានត្រឹមតែមានសេចក្តីសង្ឃឹមដោយគ្មានគោលដៅពិតប្រាកដ ទើបក្នុងពេលនេះការមានការព្រួយបារម្ភណ៍ ចំពោះសុវត្តិភាពកុមារាកុមារី និងប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងការត់ស្ពាននេះ ។ដោយ ប៊ុន រដ្ឋា

LEAVE A REPLY

Please enter your comment!
Please enter your name here