កម្លាំងកងរាជអាវុធហត្ថសហការជាមួយអង្គការសម្ពន្ធ័មិត្តសត្វព្រៃ (Wildlife Alliance) បង្ក្រាបបទល្មើសធនធានធម្មជាតិ

0
50

…………………………………..
ខេត្តកំពង់ស្ពឺ ÷ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ដោយអនុវត្តតាមបទបញ្ជារបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថស្នាក់ការល្បាតថ្មរូង សហការជាមួយអង្គការសម្ពន្ធ័មិត្តសត្វព្រៃ និងកម្លាំងជំនាញរបស់ក្រសួងបរិស្ថាន ចុះល្បាត និងបង្ក្រាបបទល្មើសនៅចំណុចតំបន់បឹងខ្លុង(និយាមការ ០៣៩៦៤៩៩-១៣១៤៥៩៤) ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ចំណុចតំបន់សំរោង(និយាមការ ០៣៩២៧០២-១៣០៥៩៤៥) ឃុំសង្កែសាទប ស្រុកឱរ៉ាល់ និងចំណុចតំបន់យាយវឹត(និយាមការ ០៣៩៣៩៥៥-១២៨៤៦២៦) ស្ថិតក្នុងឃុំតាសាល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបានដកហូតម៉ាសុីនរណារយន្តចំនួន ១៥គ្រឿង រុះរើជំរុំចំនួន ០៨ទីតាំង កំទេចឡដុតធ្យូងចំនួន ១៩ឡ និងរឹបអូសសត្វកន្ធាយចំនួន ០១ក្បាលព្រលែងចូលព្រៃធម្មជាតិវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here