បុរសម្នាក់ មិនដឹងថាបែកថ្នាំឬចាញ់ល្បែងទេ បានយកកន្ត្រៃចាក់ខ្លួនឯងផ្អើលអ្នកក្រុងប៉ោយប៉ែត.!

0
59

……………………………………..
បន្ទាយមានជយ័៖ តាមសេចក្តីរាយការណ៍ជាបឋម បានអោយដឹងថា៖ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ មិនដឹងជាមានមូលហេតុអ្វី បែរជាគេភ្ញាក់ផ្អើល ខណៈឃើញបុរសម្នាក់ បានឡើងលើអគារ ដោយគ្មានអាវស្លៀកតែខោជើងវែង យកកន្រ្តៃចាក់ខ្លួនឯង បណ្ដាលឱ្យមានឈាមហូរ។
ព័ត៌មានបឋម គេសង្ស័យថាបុរសខាងលើនេះ អាចបែកថ្នាំ ឬចាញ់ល្បែងកាស៊ីណូ ។ ប៉ុន្តែគេពុំបានបញ្ជាក់អំពីអត្តសញ្ញាណ នៃបុរសរូបនេះនៅឡើយទេ។ ហេតុការណ៍ខាងលើនេះបានកើតឡើងក្នុង នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្នសមត្ថកិច្ច និងអាជ្ញាធរ កំពុងចុះអន្តរាគមន៍ ដើម្បីសង្គ្រោះបុរសខាងលើ ឈាននឹងយកមកធ្វើការសាកសួរតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here