កម្លាំងអាវុធហត្ថ សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងមន្ត្រីជំនាញក្រសួងបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបទល្មើសទន្ទ្រានដីរដ្ឋដោយខុសច្បាប់!

0
53

ពោធិ៍សាត់៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ដោយអនុវត្តតាមបទបញ្ជារបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថស្នាក់ការល្បាតរវៀង សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) កម្លាំងអនុគណកម្មការថ្នាក់ខេត្តពោធិ៍សាត់ និងកម្លាំងមន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន បានចុះល្បាត បង្ក្រាបបទល្មើសធនធានធម្មជាតិ និងការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ នៅចំណុចតំបន់ភ្នំប្រើស (និយាមការ ០២៩៦៩៦៦-១៣៨៣០៧៦, ០២៩៦១៨២-១៣៨៥៥៩១, ០២៩៤៧២៤-១៣៨១៥៦៩) ស្ថិតក្នុងភូមិសាស្ត្រ ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានដកហូតរណាយន្តចំនួន ០៩គ្រឿង ម៉ូទ័រឆក់ត្រីចំនួន ០២គ្រឿង និងកាំភ្លើងច្នៃចំនួន ០១ដើម។

LEAVE A REPLY

Please enter your comment!
Please enter your name here