ព័ទ្ធក្រុមញៀនល្បែងបញ្ជល់សត្វមាន់ភ្នាល់លុយ ក្របួចវត្ថុតាង និងសម្ភារៈ

0
36

ខេត្តពោធិ៍សាត់ ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលលលកស សហការចុះបង្រ្កាបករណីករណីលេងល្បែងសុីសងមាន់ជល់ ដកហូតវត្ថុតាង និងសម្ភារៈ ដើម្បីយកទៅបន្តនីតិវិធី ខណៈក្រុមប្រព្រិត្តរត់គេចខ្លួន ។

ករណីបង្រ្កាបល្បែងសុីសងបញ្ជល់សត្វមាន់ខាងលើ ធ្វើឡើងនៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃត្រង់ ត្រង់ចំណុចម៉ុងតាណាវ ស្ថិតនៅភូមិកោះ សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ ។

នគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា លទ្ធផលៈ កម្លាំងបង្រ្កាប និងដកហូតនូវវត្ថុតាង និងសម្ភាររួមមានៈ សង្វៀនបញ្ជល់សត្វមាន់ចំនួន១ដុំ សត្វមាន់(គក)ចំនួន២ក្បាល និងម៉ូតូចំនួន១៦គ្រឿង ចំណែកឯក្រុមប្រព្រិត្តរត់គេចខ្លួន ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលក្រុងដដែលបន្តទៀតថា បច្ចុប្បន្ន វត្ថុតាងសង្វៀនបញ្ជល់មាន់ សត្វមាន់ និងសម្ភារ ដែលបានដកហូតយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ៕ ដោយៈ បុឹម ពិន

LEAVE A REPLY

Please enter your comment!
Please enter your name here