លោក យ៉ែម ទី អ្នកបើកបររថយន្តសាំយ៉ុង(បញ្រ្ចាស់ទិសគ្នា) វ៉ាជែងខុសបញ្ចេកទេស ចូលចំណែកផ្លូវរបស់ម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់គ្មានថ្ងៃវិលត្រឡប់

0
20

ការបើកបរវ៉ាជែងប្រញាប់ មិនបានមើលមុខក្រោយច្បាស់លាស់ ខ្វះការយោគយល់ និងគ្មានការអធ្យាស្រ័យអោយគ្នា ទៅវិញទៅមក ជាកត្តានៃគ្រោះថ្នាក់ចរាចរណ៏ ព្រមទាំងក្រុមគ្រួសារមានវិប្បដិសារី។

លោក យ៉ែម ទី ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិសមាគមន៏ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាអ្នកបើកបររថយន្តសាំយ៉ុង វ៉ាជែងខុសបញ្ចេកទេស ចូលចំណែកផ្លូវរបស់ម៉ូតូ បណ្ដាលឲ្យស្លាប់ប្រុស ០១ នាក់ ក្រោយពីបង្ករហេតុ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅធ្វើការឃាត់ខ្លួនជនបង្ករភ្លាមៗ។
ហេតុនៅថ្ងៃអាទិត្យ ១៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនិងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៨ និង៤០ នាទី ត្រង់ចំណុចខាងមុខផ្ទះ ស៊ុយ ពៅ កាត់កញ្ចក់ លើផ្លូវ១១៥ ស្ថិតនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

បើយោងតាមការបញ្ជាក់ពីលោក យី វណ្ណដា អធិការក្រុងតាខ្មៅបានប្រាប់ថាៈ មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកSSANG YONG ISTANA ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-6774 អ្នកបើករថយន្តឈ្មោះ យ៉ែម ទី ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិសមាគម ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ឃាត់ខ្លួន) រថយន្តបើកក្នុងទិសដៅពី លិច ទៅ កើត មកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយម៉ូតូម៉ាក SUZUKI LETS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HE-9186 (ពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះជិន មករា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ ផ្ទះ៨០ ផ្លូវលំ ភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ(ស្លាប់នៅកន្លែងកើតហេតុ សពត្រូវបានយកទៅតម្កល់ទុកនៅវត្តព្រែកសំរោង ដើម្បីរងចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ) ម៉ូតូបើកក្នុងទិសដៅពី កើត ទៅ លិច (បញ្រ្ចាស់ទិសគ្នា)ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានដើម្បីចាត់ការតាមតិវិធី៕សារ៉ាយ

LEAVE A REPLY

Please enter your comment!
Please enter your name here