កំពង់ចាម : ឃើញជនបរទេសចងក សម្លាប់ខ្លួនសមត្ថកិច្ចសង្ស័យនឹងធ្វើការស្រាវជ្រាវបន្តទៀត

0
60

ដោយឃើញជនបរទេស ធ្វើអត្តឃាតចងកសម្លាប់ខ្លួន សមត្ថកិច្ចសង្ស័យ នឹងធ្វើការស្រាវជ្រាវ រកមូលហេតុបន្តទៀត ហើយការស្រាវជ្រាវនេះ ដឹកនាំដោយលោក សុទ្ធា ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូខេត្តកំពង់ចាម ។
ករណីនេះបានកើតឡើង នៅថ្ងៃទី១៤.១២.២០២០ វេលាម៉ោង៧.០០នាទី ហើយ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកចំការលើ បានទទួលពត៌មានតាមរយទូរស័ព្ទ ពីសន្តិសុខការពារចំការកៅស៊ូក្រុមហ៊ុនចំការអណ្តូងថា មានមនុស្សចងកនៅឡូត៍កៅស៊ូ ស្ថិតនៅភូមិ៣៣ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។
បន្ទាប់ពីទទួលបានពត៌មានកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសាកសព។ ក្រោយពីកម្លាំង បានកាត់ខ្សែចំណងទំលាក់សពមកដី មកពិនិត្យទើបដឹងថាជាជនបរទេសដែលមានឈ្មោះ AHMEDOV DAVID កើតឆ្នាំ២៤.០៩.១៩៩៥ ជនជាតិ TURKMENISTAN ករណីនេះជំនាញកំពុងបង្កើតគណកម្មការពិនិត្យ តាមដាន ការងារតាមជំនាញបន្តទៀត។/ រូប តាម តេឡេក្រាម

LEAVE A REPLY

Please enter your comment!
Please enter your name here