កូនក្មេងអាយុ៥ឆ្នាំម្នាក់ត្រូវបានជនសង្ស័យយកខ្សែជ័រ ចងដៃ ចងជើង និង យកស្កុតបិទមាត់

0
13

ភ្នំពេញ ៖ នាពេលថ្មីៗនេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយមនុស្សស្រីធំៗ៣នាក់ បានយកខ្សែជ័រ ចងដៃ ចងជើង និង យកស្កុតបិទមាត់ ក្មេងស្រីអាយុ៥ឆ្នាំ នៅចំណុចភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ម្តាយក្មេងស្រីរងគ្រោះ ឈ្មោះ អ៊ន ស៊ីណាត បានថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នេះថា ពេលនេះអ្នក ស្រី បានដាក់ពាក្យបណ្តឹងរួចរាល់ហើយ ហើយសង្ឃឹមថា សមត្ថកិច្ច នឹងរកយុត្តិធម៌ជូនអ្នកស្រី និងកូនរបស់គាត់ ។

អ្នកស្រីបន្តទៀតថា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល២២.៣០នាទី កូនស្រីរបស់គាត់ដែលទើបមានអាយុ៥ឆ្នាំ បានលេងនៅមុខផ្ទះហើយបានឃើញក្មេងស្រី២នាក់ អាយុ១៤ឆ្នាំ និង ម្នាក់ទៀតអាយុ១៨ឆ្នាំ បានចងខ្សែជ័រ ចងដៃ ចងជើង និង យកស្កុតបិទមាត់ និង អោយហិតធុងសំរាម រួចស្តោះទឹកមាត់ ព្រមទាំងគំរាមមិនអោយប្រាប់អ្នកណា នោះទេ ។

សមត្ថកិច្ច អះអាងថា មនុស្សធំៗទាំង៣នាក់ នេះគឺមានមុខរបរជាងអ៊ុតសក់ ស្នាក់នៅក្នុងភូមិកើតហេតុ ដែលមានផ្ទះទល់មុខគ្នាជាមួយជនរងគ្រោះតែម្ដង។
ចាំមើលរឿងនេះខាងសមត្តកិច្ចមានចំណាត់ការទៅលើមនុស្សស្រីទាំងបីនាក់ខាងលើ តាមនិតិវិធីច្បាប់យ៉ាងណា??? ៕

LEAVE A REPLY

Please enter your comment!
Please enter your name here