គ្រួសារផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ចំនួន៨គ្រួសារទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

0
57

(កំពង់ធំ)÷ព្រឹកថ្ងៃទី ១៥ ខែធ្នូឆ្នាំ ២០២០ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសហការី បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ចែកជូនដល់គ្រួសារដែលផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ចំនួន ៨គ្រួសារស្ថិតនៅស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
តាមការសង្កេតឃើញរបស់អភិបាលក្រុង/ស្រុកលោកមេឃុំនិងមេភូមិមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះគ្រួសារដែលផ្ទុកមេរោគអេដស៍ និងកើតជំងឺអេដស៍ទាំង ៨ គ្រួសារនេះ ទើបសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំចុះចែកជូនផ្ទាល់ដល់មូលដ្ឋានមានដូចជា÷លោក លី លន់ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិព្រៃបន្លិច លោកស្រី ទូច ថេន ភេទស្រីអាយុ៥៦ឆ្នាំ នៅភូមិកំរ៉ែង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន លោក ឡេង សំអេន ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិក្រចាប់់ កញ្ញា ជា ស្រីពេជ្រ អាយុ១៦ឆ្នាំ នៅភូមិកំពង់រទេះ កញ្ញា វិត ស្រីធាង ភេទស្រីអាយុ១៦ឆ្នាំ នៅភូមិព្រៃតាហ៊ូ លោក កុយ វណេ្ណតភេទប្រុសអាយុ១៥ឆ្នាំ នៅភូមិព្រេន លោក លឹម សុខជាភេទប្រុសអាយុ១៣ឆ្នាំ នៅភូមិព្រេន លោក ថូ ម៉ូ ភេទប្រុសអាយុ៤០ឆ្នាំ នៅភូមិថ្នល់បែក ភូមិត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកជំទាវ លំ គន្ធារី អភិបាលរង ខេត្តនិងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ លូអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ ផ្តាំផ្ញើដោយសូមផ្ដល់កម្លាំងចិត្តដល់គ្រួសារផ្ទុកមេរោគអេដស៍ និងកើតជំងឺអេដស៍ គឺធ្វើយ៉ាងណាត្រូវតែរឹងមាំតស៊ូគ្រប់ឧបសគ្គទាំងអស់។ សូមឲ្យបងប្អូនដែលផ្ទុកមេរោគអេដស៍និងកើតអេដស៍នេះទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំឲ្យបានទៀងទាត់ ដើម្បីជៀសវាងកុំឲ្យជំងឺរីករាលដាលបន្ថែមទៀត ឧស្សាហ៍ធ្វើការងារ នឹងហាត់ប្រាណដើម្បីឱ្យសុខភាពរបស់ខ្លួនមានលក្ខណៈល្អប្រសើរឡើង។
ជាចុងក្រោយលោកជំទាវ ក៏បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ត្រូវតែអនាម័យបីប្រការគឺ(ហូបស្អាត ផឹកស្អាតនិងរស់នៅស្អាត) រក្សាសុខភាពឲ្យបានល្អដើម្បីឲ្យចៀសផុតពីជំងឺកូវីដ-១៩ គឺពាក់ម៉ាស ឧស្សាហ៍លាងដៃនឹងសាប៊ូអាកុលឬជែល និងគំលាតពីគ្នា១.៥០ម៉ែត្រ។ ត្រូវគោរពច្បាប់ចរាចរណ៍ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវជាសឲ្យឆ្ងាយពីគ្រឿងញៀន។
គ្រួសារផ្ទុកមេរោគអេដស៍និងកើតជំងឺអេដស៍ទាំង ៨គ្រួសារសូមថ្លែងអំណរគុណដលថា្នក់ដឹកនាំខេត្ត់ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលបានបានចិត្តទុកដាក់ដល់គ្រួសារងាយរងគ្រោះ និងគ្រួសារផ្ទុកមេរោគអេដស៍កើតជំងឺអេដស៍ សូមឱ្យសម្ដេចទាំងពីរជួបតែសំណាងល្អ នឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ផងដែរថាគ្រឿងឧបភោគបរិភោគដែលផ្ដល់ជូនក្នុងមួយគ្រួសារមាន÷អង្ករ១បេ មី១កេស ឃីត១កញ្ចប់ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ សាប៊ូ១ដុំ ទឹកអាកុល១ដប និងថវិកាមួយចំនួនផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here