ដំណាំកញ្ឆាលើផ្ទៃ១,០៣៦ម៉ែត្រក្រឡា ត្រូវបានសមត្ថកិច្ចកម្ទេចចោល

0
97

ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នេះ លោក អុឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកវាលវែង សរុបប្រមាណចំនួន៤៩នាក់ ចុះកម្ទេចដំណាំ(កញ្ឆា)ដែលជនខិលខូចលួចណាំនៅក្នុងព្រៃក្បែជើងភ្នំ ។

ករណីសមត្ថកិច្ចភ្លូកទឹកភ្លូកដីចុះបង្រ្កាបការដាំដំណាំហាមឃាត់ខាងលើ ធ្វើឡើងនៅតំបន់ព្រៃភ្នំ ត្រង់ចំណុច(ឃ្លាំជី)ស្ថិតនៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកវាលវែងបានឲ្យដឹងថា លទ្ធផលៈ បំផ្លាញចោលនូវវត្ថុតាងរួមមាន រុក្ខជាតិញៀន(កញ្ឆា)ចំនួន១,៤២៦ដើម ដែលក្រុមជនប្រព្រិត្តលួចដាំដុះលើផ្ទះដីទំហំប្រមាណ១,០៣៦ម៉ែត្រការ៉េ ។

ប្រភពដដែលបន្តទៀតថា ក្នុងនោះកម្លាំងដកហូតរួមមានៈ ជញ្ជីង ជី.ស ថង់ និងអាវ ចំណែកជនប្រព្រិត្តនៅតែមិនផេះ(គេចបាត់)ប៉ុន្តែសន្យាថាស្រាវជ្រាវ ដោយឡែកដើមកញ្ឆាទាំងអស់ត្រូវបានដុកកម្ទេច ព្រោះភូមិសាស្រ្តមិនអំណោយផល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here