បុរសញៀនស្រា មានជម្ងឺសរសៃប្រសាទលង់ទឹកស្លាប់បង្កការភ្ញាក់ផ្អើល

0
47

កំពង់ធំ៖នៅវេលាម៉ោង ១០និង២០ នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយកើតឡើងដោយប្រជាពលរដ្ឋប្រទះឃើញសា្សព នៅក្នុងប្រឡាយទឹកតំបន់ត្រពាំងក្រសាំង ស្ថិតក្នុងភូមិបល្ល័ង្គ ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះឈ្មោះ ភោក សុកល់ ភេទប្រុស អាយុ៤២ឆ្ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

តាមការបំភ្លឺពីឈ្មោះ ផុញ មករា ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ នៅភូមិ សារី ឃុំ សាន់គ ស្រុកកំពង់ស្វាយ ត្រូវជាក្មួយ បង្កើត អោយដឹងថា អ៊ុរបស់ខ្លួនពីមុន គាត់ បានប្រពន្ធទៅរស់នៅខេត្តបាត់ដំបង ហើយកន្លងមកគាត់ផឹកស្រា ជាប្រចាំ បណ្តាលឲ្យមានជម្ងឺសសៃប្រសាទនិយាយមិនដឹងខុសត្រូវ គាត់ តែងតែដើរ រត់ផ្តេសផ្តាស មិនសូវហូបបាយហូបទឹកទេប្រហែលជាងមួយអាទិត្យទៅហើយ មុនស្លាប់ ក្នុងខែធ្នូ ឆ្នាំ ២០២០នេះ គាត់ មកពីខេត្ត បាត់ ដំបង មករស់នៅ ជាមួយ ខ្លួន ។ នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ៩.០០នាទី យប់ស្រាប់តែ បាត់ គាត់ ពីផ្ទះ មិនដឹងទៅទីណាទេ ពេលនោះនាងដើររក ពុំឃើញ រហូតដល់ ម៉ោង ប្រហែល ១០និង២០នាទី ព្រឹក ថ្ងៃ ទី ១៥ខែធ្នូ ឆ្នាំ២០២០ ទើបរកឃើញអ៊ុរបស់ខ្លួនបានអណ្តែតទឹកប្រឡាយ ស្លាប់នៅចំនុចខាងលើបាត់ទៅហើយ ។

ក្រោយទទួលបានដំណឹង កម្លាំងប៉ុស្តិ៍ កម្លាំងជំនាញ និងរដ្ឋបាលមូលដ្ឋានចុះពិនិត្យមិនឃើញមានស្លាក ស្នាមអ្វីពាក់ព័ន្ធករណីឃាតកម្មឡើយ ដោយក្នុងពោះជនរងគ្រោះមានទឹក។ក្រោយពិនិត្យរួចតាមការសន្និ ដ្ឋានជនរងគ្រោះស្លាប់ដោយសារលង់ទឹកប្រឡាយដោយសារជនរងគ្រោះមានជម្ងឺ សសៃប្រសាទ និងញៀន ស្រាជាប្រចាំ វង្វេងស្មារតី

ក្រោយពីពិនិត្យនិងធ្វើកំណត់ហេតុរួចរាល់សមត្ថកិច្ច ប្រគល់សពជូនក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here