ដីភ្នំវត្តតាមាឃដែលជាសម្បត្តិរដ្ធត្រូវរលាយមិនខានឡើយបើអត់មានការទប់ស្កាត់ពីមន្រ្តីជំនាញពាក់ព័ន្ធ

0
73

(បាត់ដំបង)ដីភ្នំវត្តតាមាឃមួយកន្លែងត្រូវបានគ្រឿងចក្ររបស់អង្គភាពកំចាត់មីនសុីម៉ាក់ចូលទន្ទ្រានកាយយកអាច៏ដីស្ទើរអស់ពាក់កណ្តាលភ្នំទៅហើយស្ថិតនៅត្រង់ចំណុចភូមិលៀវ ឃុំអណ្តើកហែប ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង។ប្រភពពីប្រជាពលរដ្ធម្នាក់ដែលរស់នៅក្បែរទៅនឹងទីតាំងខាងលើបានបង្ហើបប្រាប់ក្រុមការងារពត៌មានយើងឲ្យដឹងនៅរសៀលថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០វេលាម៉ោង១៤និង៥៦នាទីថា ជារៀងរាល់ថ្ងៃគាត់បានឃើញរថយន្តដឹកដីចេញពីចំណុចក្បែរវត្តតាមាឃចេញចូលកាត់មុខផ្ទះគាត់ចំនួន៥គ្រឿង លោកបន្តទៀតថាចំពោះគ្រឿងចក្រវិញបានចូលយកអាច៏ដីប្រហែលជិតដប់ថ្ងៃមកហើយ។

គួរបញ្ជាក់ដែរថានៅរសៀលថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០វេលាម៉ោង១៤និង៥០នាទីលោកនៅរតនា ប្រធានអង្គភាពកំចាត់មីន(សុីម៉ាក់)បានបញ្ជាក់តាមទូរស័ព្ទដល់ក្រុមការងារយើងឲ្យដឹងថា គ្រឿងចក្រខាងលើជារបស់អង្គភាពរបស់គាត់ ហើយការចូលយកអាច៏ដីនៅត្រង់ចំណុចខាងលើនេះគឺជាប្រូសេសរបស់ខេត្តស្នើសុំហើយក្រុមហ៊ុនអភិវឌ្ឈន៏របស់គាត់។ពីគ្រឿងចក្រនេះមិនមែនឯកជនទេគឺជារបស់រដ្ធនិងការស្នើរសុំពីខាងភូមិឃុំស្រុកនិងមានការឯកភាពពីខេត្តត្រឹមត្រូវ។ចំណែកការយកដីគ្រួសទៅធ្វើផ្លូវនេះមានប្រវែង៣០គីឡូម៉ែត្ររយះពេលនៃការជួសជុសផ្លូវមួយឆ្នាំពេញ និងមានដៃគូជាមួយក្រុមហ៊ុនជប៉ុនហើយត្រូវបញ្ចប់នៅខែមួយឆ្នាំ២០២១។

ដោយឡែកលោក អ៊ានមាឃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបានបញ្ជាក់ប្រាប់អ្នកយកពត៌មានយើងតាមទូរស័ព្ទឲ្យដឹងនៅរសៀលថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០វេលាម៉ោង១៥និង០០នាទីថា ពាក់ព័ន្ធទៅនឹងគ្រឿងចក្រចូលយកដីភ្នំនៅចំណុចវត្តតាមាឃនោះខាងមន្ទីរមិនទាន់បានទទួលលិខិតស្នាមអីពីខាងឃុំស្រុកនៅឡើយទេ។លោកប្រធានមន្ទីរដដែលបានបន្តទៀតថា បញ្ហានេះលោកនឹងចាត់ឲ្យមន្ត្រីចុះទៅពិនិត្យមើលជាក់ស្តែងនៅព្រឹកស្អែកពីព្រោះល្ងាចនេះចុះទៅពុំទាន់ទេព្រោះមន្ត្រីជំនាញមានភារ:កិច្ចចុះទៅតាមស្រុកផ្សេងៗទៀតវិលមកមិនទាន់ឡើយ។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here