កម្លាំងសមត្ថកិច្ចចុះបង្រ្កាបកន្លែងជល់មាន់មួយទីតាំងបានលាក់លួចលេងក្នុងដីវាល១កន្លែង ដែលជាកម្មសិទ្ទិរបស់ឈ្មោះ ជន រឹម ភេទស្រី អាយុ៨២ឆ្នាំដកហូតបានម៉ូតូចំនួន២៥គ្រឿង

0
114

(ថ្ងៃទី 15 December 2020 ម៉ោង 9:58 am)

តាកែវ=ដោយមានចង្អុលបង្ហាញ់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នគរបាលខេត្តតាកែវ និងមានការសម្រប់សម្រួលពីឯកឧត្តមព្រៈរាជអាជ្ញាអមសា លាដំបូងខេត្តតាកែវ នៅថ្ងៃចន្ទ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័កព,ស ២៥៦៤ ត្រូវនឹង.ថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២និង ៤៥នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យុគ សា រ៉ាត់ អធិការនគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាល គោកព្រេច កំពែង និងប៉ុស្តិ៍នគរបាលរាមអណ្តើក បានចុៈបង្រ្កាបកន្លែងជល់មាន់មួយទីតាំងបានលាក់លួចលេងក្នុងដីវាល១កន្លែង ដែលជាកម្មសិទ្ទិរបស់ឈ្មោះ ជន រឹម ភេទស្រី អាយុ៨២ឆ្នាំ (ចាស់ជរា) មានទីលំនៅភូុមិអណ្តូងធំ ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ រីអ្នកលេងជល់មាន់ទាំងអស់បានដឹងខ្លួនរត់គេខ្លួនបាត់អស់ ហើយសមត្ថកិច្ចយើងរឹបអូសបានវត្ថុតាងរួមមាន ៖
១.ជញ្ជីងថ្លឹងមាន់ចំនួន០១
២.ម៉ូតូចំនួន២៥គ្រឿង
បច្ចុប្បន្នកម្លាំងជំនាញយើងបានយកវត្ថុតាំង និងធ្វើការកំណត់មុខសញ្ញាអ្នកលេងល្បែងជល់មាន់ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here