មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ3នាក់ ត្រូវដកតួនាទី បន្ថយសក្តិ ក្រោយការផ្ទុះអាវុធក្នុងវង់ផឹកស៊ី

0
59

បន្ទាយមានជ័យ : ក្រោយមានការផ្ទុះអាវុធក្នុងវង់ផឹកស៊ីកាលពីល្ងាចថ្ងៃសុក្រទី១១ខែធ្នូឆ្នាំ២០២០កន្លងមក លោកស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាអោយដកតួនាទី បន្ថយសក្តិនិងពិន័យរដ្ឋបាលមន្ត្រីនគរបាលបីរូបដែលមានការពាក់ពន្ធ័ករណីផ្ទុះអាវុធពីរគ្រាប់ក្នុងសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអោយដឹងតាមទូរសព្ទ័នាព្រឹកថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០នេះថា មន្ត្រីនគរបាលបីរូបដែលជាប់ពន្ធ័ត្រូវបានដកតួនាទី បន្ថយសក្តិ និងពិន័យរដ្ឋបាលរួចហើយ ។ក្នុងនោះជនដៃដល់ក្នុងការផ្ទុះអាវុធឈ្មោះ ឈឹម អឿត ដែលមានតួនាទីជានាយផ្នែកនៃការិយាល័យសរុបវិភាគត្រូវបានដកតួនាទីបន្ថយសក្តិពីថ្នាក់វរសេនីយ៍ត្រីមកត្រឹមអនុសេនីយ៍ទោ ឈ្មោះ សៀក ប៊ុនសៀង ត្រូវបានសក្តិពីសក្តិពីរមកត្រឹមព្រិន្ទបាលឯក ចំណែកឈ្មោះ ឧត្តម ឆរត្ន័ ដែលបានចូលរួមផឹកស៊ីនិងបានដកកាំភ្លើងពីខ្មាន់កាំភ្លើងត្រូវបានដាក់ពិន័យរដ្ឋបាលបញ្ឈរជើងជើងបីខែ។

លោកស្នងការក៏បានបញ្ជាក់ផងដែរថាឈ្មោះ ឧត្តម ឆរត្ន័ បានស្ថិតក្នុងហេតុការណ៍ផ្ទុះអាវុធនោះតែឈ្មោះនេះជាបុគ្គលដែលមានឆន្ទះក្នុងដកអាវុធពីក្រុមជនបង្ក។ទោះជាយ៉ាងនេះក៏ដោយឈ្មោះ ឧត្តម ឆរត្ន័ ក៏ត្រូវបានដាក់ពិន័យបីខែក្នុងនាមជាកងកម្លាំងដែលស្ថិតក្នុងហេតុការណ៍នោះដោយមិនអោយរួចខ្លួនឡើយ។ការដាក់ពិន័យនិងដកតួនាទីលើមន្ត្រីនគរបាលខាងលើធ្វើឡើងដើម្បីព្រមានដល់មន្ត្រីនគរបាលឯទៀតកុំអោយប្រព្រឹត្តខុសតទៀត។

ជុំវិញនៃការផ្ទុះនេះដែរលោក ឧត្តម ឆរត្ន័ ក៏បានលើកឡើងពីហេតុការណ៍នោះដោយលោកអះអាងថានៅមុនផ្ទុះអាវុធលោកកំពុងតែធ្វើម្ហូបដើម្បីផ្គត់ផ្គង់គ្រឿងក្លែម។ក្រោយផ្ទុះលោកក៏ស្ទុះមកប្រតាយប្រតប់ដកកាំភ្លើងចេញពីជនដៃដល់ដើម្បីបញ្ឈប់កុំអោយមានផ្ទុះអាវុធបន្ត។ទោះជាយ៉ាងនេះក៏ដោយលោកក៏ត្រូវបានស្នងការដាក់ពិន័យបីខែដើម្បីកែកំហុសផងដែរ ។

LEAVE A REPLY

Please enter your comment!
Please enter your name here