
កំពង់ធំ}នាព្រឹកថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០២០
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត
បានឲ្យដឹងថា ដោយសារឃើញអង្គភាពកង្វះសាលប្រជុំ
ទើបលោកបានដឹកនាំ លោក លោកស្រីស្នងការរង
និងកងកម្លាំងសាងសង់សាលប្រជុំ ដែលមានលក្ខណៈធំ
ទូលំទូលាយទំនើបទាន់សម័យ ដើម្បីបង្ករលក្ខណ:ងាយស្រួល
ក្នុងការបំពេញភារកិច្ច កិច្ចប្រជុំនានា ជាពិសេសបើកវគ្គបណ្ដុះបណ្ដាលរយះពេលខ្លីលើវិស័យធនធានមនុស្ស ដល់កងកម្លាំង ។សាលប្រជុំ ដែលកំពង់ដំណើរការសាងសង់មាន
ទំហំ ១១ ម៉ែត្រ × ៣៦ ម៉ែត្រ ជញ្ជាំង អំពី ឥដ្ឋ ដំបូលប្រក់
ស៉ីប្រូ មានបន្ទប់ដាច់ដោយឡែកចែកចេញជាបន្ទប់រង់ចាំ
សាលប្រជុំតូច បន្ទប់អនាម័យបំពាក់ទៅដោយគ្រឿង
អេឡិចត្រូនិក បរិក្ខារ ចំណាយថវិកាប្រមាណ
ជាង ១៤៧.០០០ ដុល្លារ ។
ខណៈនោះដែរ លោកស្នងការ បានសែនព្រេន បូជា ទាន ធូប
ផ្លែឈើ ផ្កាភ្ញី បួងសួង ដល់វត្ថុសក្តិសិទ្ធិក្នុងលោក ជាពិសេស
ទេព្តាឆ្នាំថ្មី សូមបីបាច់ ថែរក្សា អភិបាល ប្រោះព្រំ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋខ្មែរ ទូទាំងព្រះរាជាណាចក្រកម្ពុជា សូមទទួលបាន សុខភាពល្អបរិបូរណ៍ ថាមពលខ្លាំងក្លា បញ្ញាឆ្លៀសវៃ ជៀសផុត
ពីជម្ងឺកាចសាហាវចង្រៃ ដើម្បីបន្ត ចូលរួមកសាងអភិវឌ្ឈ ប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចំរើន សម្បូរសប្បាយ
បន្ថែមទៀត ៕
