ក្មេងពីនាក់ទៅរាវខ្យងក៍លង់ស្លាប់ទាំងពីរ

0
13

ខេត្តកណ្តាល ៖

ករណីនេះបានកើតឡើង នៅថ្ងៃ‌ទី១៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៩ និង៤០នាទី នៅចំណុចប្រឡាយព្រែកធំខាងក្រោយផ្ទះ ស្ថិតនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះ‌ចំនួន០២នាក់(ស្លាប់) មាន:
១-កុមារី សុខឃី ធីតាអាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស
-ឪពុកឈ្មោះ សុខ ឃី (ស្លាប់)
-ម្ដាយឈ្មោះ ម៉ុន អុលអាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ
២-កុមារី ភី សុខលាង អាយុ៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស
-ឪពុកឈ្មោះ ផូ ភី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ
-ម្តាយឈ្មោះ ផាត សុខលី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ
រស់នៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលជាមួយគ្នា។
សមត្ថកិច្ចនិយាយថា តាមការបំភ្លឺរបស់ឪពុក ម្តាយ ជនរងគ្រោះទាំងពីរបានឲ្យដឹងថានៅថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៥ និង១០នាទី កុមារីទាំងពីរនាក់បានបបួលគ្នាទៅរាវខ្យងនៅប្រឡាយធំខាងក្រោយផ្ទះ លុះដល់ម៉ោង១៩និង៣០នាទី ដោយមិនឃើញកុមារីទាំងពីរនាក់ត្រឡប់មកផ្ទះវិញ ក៏មានការសង្ស័យនាំគ្នាដើររក និងចុះទៅរាវរកនៅក្នុងទឹកប្រឡាយ ក៏បានប្រទះឃើញសាកសពកុមារី (ជនរងគ្រោះ)ទាំងពីរបានលង់ទឹកស្លាប់បាត់ទៅហើយ បន្ទាប់មកខ្លួនបានយកសាកសពកុមាររងគ្រោះត្រលប់មកផ្ទះ។
បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីខាងលើភ្លាមសមត្ថកិច្ចផ្នែកពិនិត្យវិភាគកន្លែងកើតហេតុស្រុកស្អាង សហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍នគរបាលខ្ពប គ្រូពេទ្យមណ្ឌលសុខភាព ក្រុមប្រឹក្សាឃុំ លោកមេភូមិ និងក្រុមគ្រួសារសពបានធ្វើការពិនិត្យលើជនរងគ្រោះឃើញថា ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ផ្សេងទៀតទេ។
តាមការសន្និដ្ឋានពី លោកគ្រូពេទ្យនឹងជំនាញ ជនរងគ្រោះស្លាប់ដោយសារលង់ទឹក ហើយសពបានប្រគល់ជូនក្រុមគ្រួសាររបស់ជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។

LEAVE A REPLY

Please enter your comment!
Please enter your name here