
ខេត្តកំពង់ធំ: នៅព្រឹកថ្ងៃទី ១៦ ខែឆ្នូ ឆ្នាំ២០២០ នេះមានហេតុការណ៍ភ្ញាក់ផ្អើលមួយក្រោយប្រទះឃើញសពបុរសម្នាក់ធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួន។
ហេតុការណ៍នេះកើតឡើងវេលាម៉ោង ៦និង ១០ នាទី ថ្ងៃទី ១៦ ខែឆ្នូឆ្នាំ២០២០ នៅក្រោយផ្ទះរបស់សព ចំណុចមាត់ស្ទឹង នៅភូមិកំពង់ត្របែក ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
តាមការបំភ្លឺ ឈ្មោះ សន ចំណាន ភេទ ប្រុស ជន ជាតិខ្មែរ ត្រូវជាកូនប្រសារបស់ជនរងគ្រោះបានឲ្យដឹងថា សពឈ្មោះ ឈួន ហៃ ភេទប្រុស អាយុ៥៣ ឆ្នាំជនជាតិខ្មែរ នៅភូមិ កើតហេតុខាងលើ។មុនកើត ហេតុ បីបួនថ្ងៃ ឪពុកក្មេកចេះតែនិយាយថាខ្លួនមានជំងឺអស់សង្ឃឹមក្នុងជីវិតហើយថារកចងកសម្លាប់ខ្លួនជាច្រើនសារមកហើយ។លុះដល់ថ្ងៃ១៦ ខែធ្នូ ២០២០ វេលាម៉ោង៦ និង០០នាទី ខ្លួនក៏បានឃើញឪពុកក្មេករបស់ខ្លួនចងក នៅនឹងដើម ឈើមាត់ស្ទឹងក្រោយផ្ទះ ។
ក្រោយទទួលបានព័ត៌មាន សមត្ថកច្ចជំនាញសហ ការជាមួយនាយ ប៉ុស្តិ៍រដ្ឋបាល ក្រុម ប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព ដើម្បីចូលរួមពិនិត្យទីកន្លែងកើតហេតុ និងសាកសព។
សមត្ថកិច្ចបានបញ្ជាក់ថា ការពិនិត្យ នៅលេី ក មាន ស្នាមក្រលួត ក ទំហំ ០.១០ស.មព័ទ្ធ ក បញ្ឆិតទៅក្រោយ នៅលេីខោខ្លីមានស្នាមសេីមដាម ដោយទឹកកាម។ក្រៅពីនេះនៅលេីដងខ្លួន ពុំមានស្លាកស្នាមអ្វីកត់សម្គាល់ឡើយ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះឈ្មោះ នេះស្លាប់ដោយសារធ្វេីអត្តឃាតចងកខ្លួនឯង ដោយមានជំងឺរ៉ាំរ៉ៃ អស់សង្ឃឹមក្នុងជីវិត ។
ក្រោយពីពិនិត្យនិងធ្វើកំណត់ហេតុរួច សមត្ថកិច្ច ប្រគល់សព ជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
