រថយន្ដហីុយ៉ាន់ដាយ បុកប្ដីប្រពន្ធពីរនាក់ស្លាប់នៅលេីទ្រូងផ្លូវយ៉ាងអាណោចអាធម៍!

0
55

ដោយៈតារា
ព្រះវិហារៈរថយន្តហីុយ៉ាន់ដាយពីរតោនកន្លះ១គ្រឿងវ៉ាជែងរថយន្ត ១គ្រឿងទៀតក្នុងល្បឿនលឿនទៅបុកប្ដីប្រពន្ធពេញទំហ្នឹង ខណ:គាត់កំពុងជិ:ម៉ូតូលេីចញ្ចេីមផ្លូវ បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។

ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បង្ករឲ្យភាពផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១៥និង០០នាទីនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ។ នៅតាមបណ្តោយផ្លូវជាតិលេខ៦២ ឋិតនៅចន្លោះគីឡូម៉ែត្រ៥០.៥១ នៅត្រង់ចំណុចចំការកៅស៊ូអូពោរ ស្ថិតនៅភូមិអូពោរ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តហីុយ៉ាន់ដាយ ពាក់ស្លាកលេខពោធ៍សាត់ 3A 0276 ពណ៍សរ ចេញពីត្បូងទៅជើងវ៉ាជែងរថយន្ត១គ្រឿងទៀតក្នុងល្បឿនលឿន ទៅបុកម៉ូតូហុងដា C125 ពណ៍ពាក់ស្លាកលេខកំពង់ធំ 1K 7960បញ្ច្រាសទិសគ្នា បានបុកពេញទំហ៊ឹងអូសប្រមាណជាង១០ម៉ែតបណ្តាលឲ្យប្ដីប្រពន្ធពីរនាក់បោកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអធ័ម។

សាកសពបុរសបេីកបរម៉ូតូខាងលេីឈ្មោះ ឃុត ប៊ុនធឿន ភេទប្រុស អាយុ៤៤ឆ្នាំ(ស្លាប់)និងអ្នករួមតំនេីរជាប្រពន្ធ ឈ្មោះចង្រិត ភេទស្រី អាយុ២៤ឆ្នាំ (ស្លាប់) នាក់ទាំងពីររស់នៅភូមិផ្តៀក ឃុំ សាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

ចំណែកតៃកុងរថយន្ដបង្កគ្រោះថ្នាក់ ខាងលេី នឹងនាក់ពីរនាក់រត់គេចខ្លួនបាត់ស្រមោល។

ក្រោយពីសមត្ថកិច្ចនគរបាលចរាចរណ៍ជេីងគោគ ធ្វេីការវាសវែងរួចវត្ថុតាងរថយន្តនិងម៉ូតូយកទៅរក្សារទុកនូវអធិការដ្ឋាននគរបាលស្រុករវៀង។

រីឯសាកសពប្ដីប្រពន្ធរងគ្រោះខាងលេី ត្រូវបានប្រគល់ឲ សាច់ញាត្តិក្រុមគ្រួសារនៃសព យកទៅធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here