បង្ក្រាបគ្រឿងញៀនបានជិត១០គីឡូក្រាមនៅក្រុងប៉ោយប៉ែត

0
121

បន្ទាយមានជ័យ : ថ្លែងក្នុងសន្និសិទ្ធិសារព័ត៌មានកាលពីរសៀលថ្ងៃទី១៦ខែធ្នូឆ្នាំ២០២០លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថាកម្លាំងនគរបាលជំនាញរបស់ស្នងការខេត្តសហការជាមួយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបានបើកប្រតិបត្តិការបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនពីរកន្លែងក្នុងក្រុងប៉ោយប៉ែត។ប្រតិបត្តិការបង្ក្រាបករណីជួញដូរនេះធ្វើឡើងក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យឯកឧត្តម មាស ចន្ទ័ពិសិដ្ឋ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបន្តថានេះជាប្រតិបត្តិការមួយដែលធ្វើឡើងលើពីរទីតាំងឃាត់ខ្លួនមនុស្សបីនាក់ដកហូតគ្រឿងញៀនជិត១០គីឡូក្រាមនិងដកហូតអាវុធខ្លីសេរីទំនើបមួយដើម។ចំពោះជនសង្ស័យជាមុខសញ្ញាដែលបានឃាត់ខ្លួនក្នុងប្រតិបត្តិការនោះមាន១-ឈ្មោះទី យៀង ភេទស្រីអាយុ៤៣ឆ្នាំ ២-ឈ្មោះ ហុង ម៉េង ភេទប្រុសអាយុ១៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់-ក្រុងប៉ោយប៉ែតរឹបអូសវ៉ាលីសង្ស័យមានសារធាតុញៀនចំនួន២និងទី៣- ឈ្មោះ សេង ដាលីសិទ្ធិ ហៅចិន ភេទប្រុសអាយុ៤០ឆ្នាំស្នាក់នៅបន្ទប់ជួលស្ថិតភូមិប៉ាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែតរឹបអូសកេះដែកសង្ស័យមានដាក់គ្រឿងញៀនមួយ។
លោកឧត្តមសេនីយ៍ទោស្នងការបានបញ្ជាក់ថា ក្រោយពីរឹបអូសវត្ថុតាងខាងលើយកមកបំបែកត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញគ្រឿងញៀនជាង១០ប្រភេទមានទម្ងន់ជិត១០គីឡូក្រាម។ក្នុងនោះមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនម្សៅ ប្រភេទមេតំហ្វតាមីនក្រាម ប្រភេទមេតំហ្វតាមីនដបនិងច្រើនមុខទៀត។ជាមួយនេះសមត្ថកិច្ចក៏បានរកឃើញកាំភ្លើងខ្លីសេរីទំនើបមួយដើមដែលមានបង់ចំនួនពីរនិងគ្រាប់មួយចំនួនផងដែរ។
ក្រោយធ្វើសន្និសិទ្ធិបង្ហាញមុខជនសង្ស័យរួច ក្រុមជនសង្ស័យត្រូវបាននាំទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃដើម្បីបន្តស្រាវជ្រាវរកអ្នកពាក់ពន្ធ័បន្តទៀត។
សូមបញ្ជាក់ផងដែរថា នេះគឺជាប្រតិបត្តិការដែលមានទ្រង់ទ្រាយធំលើទីតាំងជួញដូរពីរកន្លែងរបស់មេក្លោងគ្រឿងញៀនដែលពួនសំងំយកក្រុងប៉ោយប៉ែតជាកន្លែងលាក់ខ្លួន។

LEAVE A REPLY

Please enter your comment!
Please enter your name here