ឃាត់ខ្លួនជនសង្ស័យ០៦នាក់ពីបទរក្សាទុកថ្នាំញៀន

0
9

ខេត្តបាត់ដំបង! កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានចុះធ្វើការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។

លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងមូលដ្ឋានភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ជាមួយកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចជំនាញបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់រួមមាន!
១-ឈ្មោះ ប៉ាន់ ភីរក្ស ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅក្រុមទី០៨ ភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់(ជាអ្នករក្សាទុកគ្រឿង ញៀន)
២-ឈ្មោះ ផល រតនះ ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់(ជាអ្នកប្រើប្រាស់គ្រឿង ញៀន) និង មាន(ដីកាបង្គាប់ឲ្យចាប់ខ្លួនផងដែរ)
៣-ឈ្មោះ ឈឿន វិច្ឆ័យ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់(ជាអ្នកប្រើប្រាស់គ្រឿង ញៀន)
៤-ឈ្មោះ មិត្ត សាម៉ន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង(ជាអ្នករក្សាទុគ្រឿងញៀន)
៥-ឈ្មោះ ណម ធារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅក្រុមទី១០ ភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់(ជាអ្នករក្សាទុកគ្រឿងញៀ ន)
៦-ឈ្មោះ ងួន សាំង ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិគោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់(ជាអ្នកប្រើប្រាស់គ្រឿងញៀន)។

-វត្ថុតាងចាប់យកបានរួមមាន៖
ថ្មាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន ០៧ថង់ ទម្ងន់ ៦៥,៦៦ក្រាម
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនលក់ចំនួន០១គ្រឿង
-ម៉ូតូចាស់ចំនួន០២គ្រឿង
-និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ ចំនួនទៀត។

ជនសង្ស័យក្រោយពីឃាត់ខ្លួនយកមកសាកសួរ រួមជាមួយនឹងវត្ថុតាងរហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតីវិធី។

LEAVE A REPLY

Please enter your comment!
Please enter your name here