ស្ត្រីវយចំណាស់មានជម្ងឺប្រចាំកាយ ចងកសម្លាប់ខ្លួន

0
13

កំពង់ធំ៖ស្ត្រីវយចំណាស់ម្នាក់មានជម្ងឺប្រចាំកាយពិការភ្នែកទាំងសងខាង ធ្វើអត្តឃាតចងកសម្លាប់ខ្លួន ។
ហេតុការណ៍ខាងលើនេះ កើតឡើហនៅវេលាម៉ោង ៦និង៣០នាទី ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០ នៅភូមិ បល្ល័ង្គ ឃំុសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថាសពឈ្មោះ យាន ថាំ ភេទស្រី អាយុ៦៤ឆ្នាំជនជាតិខ្មែរពិកាភ្នែកទងពីរនៅភូមិ ឃុំកើតហេតុខាងលើ។

តាមការបំភ្លឺពីប្តីសពឈ្មោះ ឈិន ថៅ អាយុ ៨២ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ បាននិយាយថា ច្រើនដងហើយប្រពន្ធគាត់ តែងតែព្យាយាមរកចងកសម្លាប់ខ្លួន តែគាត់ជាប្តីតាមជាប្រចាំ ទើបតែថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២០ ម៉ោង ១៩,០០នាទី គាត់មានការចាំបាច់ទៅផ្ទះប្អូន ដល់ម៉ោងកើតហេតុត្រឡប់មកផ្ទះបានប្រទះឃើញសព(ប្រពន្ធ)ចងកស្លាប់បាត់ទៅហើយ ចងដោយក្រម៉ាពណ៌ក្រហមសភ្ជាប់ទៅនឹងដំបូលបន្ទប់ទឹករានបាយ។

បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងប៉ុស្ដិ៍ រដ្ឋបាលភូមិ ឃុំ បានចុះធ្វើការពិនិត្យសាកសព នឹងកន្លែងកើតនហេតុ ឃើញ កន្សែងពណ៌ ក្រហម ស ចងកទៅនឹងដំបូលបន្ទប់ទឹករៀនបាយ សពមានស្នាមក្រលួតកពីមុខទៅក្រោយ និងមិនមានស្លាកស្នាមអ្វីដែលសង្ស័យករណីឃាតកម្មឡើយ។

ក្រោយពីពិនិត្យចប់សព្វគ្រប់សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគលសាកសពជូនក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here