ស្នងការនគរបាលខេត្តកំពង់ឆ្នាំងនិងអាជ្ញាធរខេត្ត បានរៀបចំពិធីបំផ្លាញចោលស្រា ស ស្រាថ្នាំ រួមទាំងមេស្រា ចំនួន៣៨៩៥លីត្រ ស្មើនិង៥៣២កាន ចោល បន្ទាប់ពីមានផ្ទុះករណីពុលស្រាបណ្ដាលឱ្យមានមនុស្សប្រុសស្រីស្លាប់ និងមានអាការៈពុលធ្ងន់ស្រាលនៅស្រុកទឹកផុស

0
24

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី 17 ខែធ្នូឆ្នាំ 2020 ស្នងការនគរបាលខេត្តកំពង់ឆ្នាំងនិងអាជ្ញាធរខេត្ត បានរៀបចំពិធីបំផ្លាញចោលស្រាស ស្រាថ្នាំនិងមេស្រាដែលប្រមូលបានតាមតូបលក់ដូរស្រាសស្រាថ្នាំនិងនៅតាមសិប្បកម្មផលិតស្រាស មេស្រា នៅទូទាំងខេត្ត បានរាប់រយកានក្រោយពេលមានផ្ទុះករណីពុលស្រាដែល បង្ករឱ្យមនុស្សប្រុសស្រីស្លាប់ និងមានអាការៈពុល ធ្ងន់ និងស្រាលកាលពីពេលកន្លងទៅនោះ។
ពិធីនេះប្រារព្ធធ្វើឡើងនៅជាប់ពន្ធនាគារថ្មីក្នុងភូមិត្រពាំងតាសុខក្នុងឃុំព្រៃមូលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាពឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងនិងលោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្ត។

គួររំលឹកថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២០ នៅភូមិក្រោយវត្តក្នុងឃុំខ្លុងពពក ស្រុកទឹកផុស បានកើតមានករណីពុលស្រាស បង្ករឱ្យមានមនុស្សប្រុស ស្រីស្លាប់ចំនួន ០៨នាក់ និងមានអាការៈពុលធ្ងន់ និងស្រាល ជាង
១០០នាក់ បានដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងយកទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញផងដែរ។ ចំពោះស្រាដែលប្រជាពលរដ្ឋផឹកនោះត្រូវបានស្ថាប័នជំនាញបញ្ជាក់ថា មានមេតាណុលកម្រិតខ្ពស់និងការផលិតខុសបច្ចេកទេសដែលធ្វើឲ្យការផលិតស្រាគ្មានគុណភាព ៕

LEAVE A REPLY

Please enter your comment!
Please enter your name here