អភិបាលខេត្តកំពង់ធំនាំយកថវិកាសម្ដេចតេជោ រួមទាំងគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋចំនួន៤០នាក់ ដែលធ្លាប់បានប៉ះពាល់ផ្ទាល់ និងប្រយោលអ្នកវិជ្ជមានកូវីដ-១៩

0
11

កំពង់ធំ ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកថវិកាសម្ដេចតេជោ រួមទាំងគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋចំនួន ៤០នាក់ ដែលធ្លាប់បានប៉ះពាល់ផ្ទាល់ និងប្រយោលអ្នកវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ពេលដែលចេញលទ្ធផលនៃមេរោគកូវីដ-១៩ អវិជ្ជមានទាំងអស់ ស្ថិតនៅភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បានបញ្ចប់ធ្វើចត្តាឡីស័កនៅផ្ទះ និងនៅមណ្ឌលចត្តាឡីស័កស្រុក គឺទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

ឯកឧត្តម សុខ លូ លើកឡើងថា ខេត្តកំពង់ធំមកដល់ពេលនេះ មិនមានសញ្ញាវិជ្ជមានលើបងប្អូនណាម្នាក់ឆ្លងនូវជំងឺកូវីដ-១៩នោះទេ ហើយចំពោះបងប្អូនប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កនៅផ្ទះ និងនៅមណ្ឌលចត្តាឡីស័កស្រុកនៅពេលនេះ គឺទទួលបានលទ្ធផលនៃមេរោគកូវីដ-១៩អវិជ្ជមានទាំងអស់ ហើយបងប្អូនអាចវិលត្រឡប់ទៅផ្ទះ និងប្រកបមុខរបរទទួលទានបន្តទៀតបានហើយ ប៉ុន្តែកុំភ្លេចរក្សាអនាម័យ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្តមបានបន្ថែមទៀតថា សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជាមួយមិនត្រូវមានការរើសអើងចំពោះបងប្អូនដែលចេញពីមណ្ឌលចត្តាឡីស័កនោះទេ សូមអំពាវនាដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានការសង្ស័យ និងបានប៉ះពាល់ផ្ទាល់ ឬប្រយោលត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន និងសូមស្ម័គ្រចិត្តចូលធ្វើចត្តាឡីស័ក ។

ឯកឧត្តមសុខ លូ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសទាំងអស់សូមអោយជៀសផុតពីជំងឺកូវីដ-១៩ផងដែរ។

ឯកឧត្តម បន្ថែមទៀតថា បច្ចុប្បន្ននេះ វ៉ាក់សាំងកូវីដ-១៩ ត្រូវបានគេរកឃើញ ហើយសម្ដេចតេជោ និងទិញវ៉ាក់សាំងរបស់ប្រទេសណា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកមកចាក់ជូនបងប្អូនប្រជាពរដ្ឋដោយមិនគិតថ្លៃ។ ហើយសម្តេចមិនយកប្រជាពលរដ្ឋកម្ពុជាទៅធ្វើតេស្តវ៉ាក់សាំងរបស់ប្រទេសណាមួយនោះឡើយ។
អភិបាលខេត្តបាននាំយកថវិកាសម្ដេចតេជោ និងគ្រឿងឧបភោគបរិភោគ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កនៅផ្ទះ និងនៅមណ្ឌលចត្តាឡីស័កស្រុក រួមមាន៖ អង្ករ មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ថ្នាំពេទ្យ ម៉ាស អាកុល និងថវិកា៥ម៉ឺន ចំពោះអ្នកដែលមានប័ណក្រីក្រទទួលបានថវិកាបន្ថែមចំនួន ៣0ម៉ឺនរៀលថែមទៀត៕ ដោយហ៊ាងលីហាក់

LEAVE A REPLY

Please enter your comment!
Please enter your name here