ឯកឧត្តមឡុង នរិន្ទរដ្ឋលេខាធិការក្រសួងយុត្តិធម៌បើកកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារនិងចំណាត់ការកកសស្ទះសំណុំរឿងសាលាដំបូងខេត្តកំពង់ធំ

0
41

ខេត្តកំពង់ធំ ៖ ឯកឧត្តមឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ប្រធានក្រុមការងារទី២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ពិនិត្យលើវឌ្ឍនភាពការងារនិងចំណាត់ការ កកស្ទះសំណុំរឿងនៅសាលាដំបូងខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម ពី ឯកឧត្តម មាស សាវឿន អនុរដ្ឋលេខាធិការ ឯកឧត្តម លាង សូគ៌ ប្រធានសាលាដំបូងខេត្តកំពង់ធំ ឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងព្រះរាជអាជ្ញារង ចៅក្រម ក្រឡាបញ្ជី ចូលរួមប្រជុំ នៅព្រឹកថ្ងៃទី ១៨ ខែធ្នូឆ្នំ ២០២០។
កិច្ចប្រជុំនេះ គឺក្នុងគោលបំណង ពង្រឹងសមត្ថភាពការងារ នៃស្ថាប័នតុលាការ ខេត្តកំពង់ធំ ក្នុងការជម្រុញ ចាត់ការលើសំណុំរឿងនៅសាលាដំបូងខេត្តកំពង់ធំ ឲ្យបានរួចរាល់ក្នុងយុទ្ធនាការ១៩០ថ្ងៃ និងតំម្រូវឲ្យមានការសាមគ្គីឯកភាពគ្នា រួមគ្នាពិនិត្យលើសំណុំរឿងនីមួយៗ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ឲ្យបានរួចរាល់និងទទួលបានជោគជ័យ។
ឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានមានប្រសាសន៍ថា កោតសរសើរលោកព្រះរាជអាជ្ញារង ក្រឡាបញ្ជី អស់លោក លោកស្រីនៃមន្រ្តីតុលាការទាំងអស់ និងសុំឲ្យបន្តកិច្ចសហការបន្ថែមល្បឿន ទាំងអស់គ្នាដោយឆន្ទះរបស់លោក លោកស្រីទាំងអស់ក្នុងកិច្ចការលើការងារ ចាត់ការលើកម្មវិធីជម្រះសំណុំរឿងដែលនៅសល់ទាំងនេះ តំម្រូវតាមការចង់បានរបស់ថ្នាក់ដឹកនាំ និងត្រូវគោរពអនុវត្តតាមផែនការ និងការណែនាំថ្មីបន្ថែមទៀត ពីថ្នាក់ដឹកនាំដែលមាន ឯកឧត្តមឡុង នរិន្ទ ជាប្រធានក្រុមការងារ ដែលបានផ្តល់ទាំងកំលាំងចិត្តនិងស្មារតីដើម្បី ឲ្យផែនការបានទទួលជោគជ័យបន្តទៀត។
ឯកឧត្តម លាង សូគ៌ ប្រធានសាលាដំបូងខេត្តកំពង់ធំ មានប្រសាសន៍ កោតសរសើរ អនុប្រធានតុលាការ ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម ក្រឡាបញ្ជី ដែលបានខិតខំប្រឹងប្រែង អនុវត្តការងារសំណុំរឿងដែលនៅសេសសល់ និងជាការងារដ៏សំខាន់បំផុត ដែលយើងទាំងអស់គ្នា ត្រូវរួមគ្នាយ៉ាងសកម្ម សហការគ្នាដើម្បីចាត់ការលើសំណុំរឿងដើម្បបន្តជម្រះឲ្យអស់ តែបើគ្មានការចូលរួមពី យើងទាំងអស់គ្នាទេ ភាពជោគជ័យក៏មិនអាចកើតឡើងបានដែរ ។
ឯកឧត្តមឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធានក្រុមការងារទី២ ក្នុងភូមិសាស្រ្តប៉ែកឥសាន បានមានប្រសាសន៍ សំណូមពរ បើអាច សុំឲ្យសហការគ្នា បង្កើតក្រុមការងារធ្វើការជារួមសម្រាប់ ធ្វើការងារនៅថ្ងៃសៅរ៍ អាទិត្យ ពាក់ព័ន្ឋនិងសំណុំរឿងដែលនៅសេសសល់ ដែលមានព្រះរាជអាជ្ញា ចៅក្រម ក្រឡាបញ្ជី ដើម្បីបង្កើនល្បឿនបន្ថែមឲ្យទាន់ផែនការ ក្នុងនោះ ឯកឧត្តម មាស សាវឿន អនុរដ្ឋលេខាធិការ ក៏បានជួយជម្រុញ បញ្ហាការកកស្ទះសំណុំរឿងនៅតុលាការ ដើម្បីឲ្យមានការរួមគ្នា ធ្វើការងារជាក្រុម ដើម្បីចាត់ការលើសំណុំរឿង ដែលនៅសល់ ។

LEAVE A REPLY

Please enter your comment!
Please enter your name here