លោកវរសេនីយ៍ឯកខៀវ វិចិត្រ មេបញ្ជាការវរៈបានដឹកនាំកម្លាំងទីបញ្ជាការវរ: និងកម្លាំងប៉ុស្តិ៍ការពារព្រំដែនប្រាសាទ សហការជាមួយយោធាការពារព្រំដែន ចេញល្បាតការពារពិនិត្យបង្គោលខណ្ឌសីមាព្រំដែន និងការស្ថាបនាផ្លូវរបស់កងកងវិស្វកម្មអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ

0
76

(ខេត្តស្វាយរៀង)នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៨:០០នាទី លោក វ.ឯក ខៀវ វិចិត្រ មេបញ្ជាការវរ: លោក វ.ទោ ប៉ែន សុភា និងលោក វ.ទោ សោម ចំរ៉ុង មេបញ្ជាការរង បានដឹកនាំកម្លាំងទីបញ្ជាការវរ: និងកម្លាំងប៉ុស្តិ៍ការពារព្រំដែនប្រាសាទ ចំនួន១៥នាក់ សហការជាមួយយោធាការពារព្រំដែនចំនួន០៣នាក់ ចេញល្បាតការពារពិនិត្យបង្គោលខណ្ឌសីមាព្រំដែន និងការស្ថាបនាផ្លូវរបស់កងវិស្វកម្មអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ចាប់ពី(ប.ខ):១៧១/១ដល់(ប):១៧៣។
រួចបន្តជួបប្រជុំពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ការងារ
កិច្ចប្រតិបត្តិការ រវាងនគរបាលការពារព្រំដែននិងយោធាការពារព្រំដែន ក្នុងនោះដែរលោកមេបញ្ជាការវរ: មានមតិបន្ថែម ៥ចំណុចសំខាន់ រួមមាន ÷
– បន្តសហការគ្នា រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ តាមព្រំដែន
– សហការពង្រឹងតាមដានត្រួតពិនិត្យជាប្រចាំតាមតំបន់ព្រំដែន ស្រាវជ្រាវប្រមូលព័ត៌មាន និងក្តាប់សភាពការណ៍ប្រែប្រួលនានានៅតាមខ្សែបន្ទាត់ព្រំដែនសំដៅធានាដោះស្រាយអោយបានទាន់ពេលវេលា បង្ការទប់ស្កាត់បទល្មើឆ្លងដែនគ្រប់ប្រភេទ
– កសាងប្រជាពលរដ្ឋល្អ និងកម្លាំងភ្នាក់ងារផ្តល់ពត៌មានដើម្បីការពារសន្តិសុខតាមព្រំដែន
– បង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីវៀតណាម ដើម្បីផ្លាស់ប្ដូរពត៌មានជូនគ្នាទៅវិញទៅមកពាក់ពន្ធ និងសភាពការណ៍ព្រំដែន
– បន្តបង្កើនសាមគ្គីភាពផ្ទៃក្នុងអោយបានល្អប្រសើរបន្ថែមទៀតដើម្បីបន្តកាតព្វកិច្ចការពារអធិបតីជាតិ បូរណភាពទឹកដី និងជំរុញអោយមានការអនាម័យជាប្រចាំ អនុវត្តតាមវិធានការរបស់សុខាភិបាលក្នុងការ ពារការជំងឺឆ្លងកូវីត-19 ។
ក្នុងឱកាសនោះដែរលោកមេបញ្ជាការវរ បានកោតសរសើរដល់កងកម្លាំងទាំងពីរដែលបានខិតខំបំពេញភារកិច្ចការងារសម្រេចបានរយ:ពេលកន្លង ក្នុងកិច្ចការពារអធិបតេយ្យជាតិ បូរណភាពទឹកដី រក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋតាមតំបន់ព្រំដែន និងបង្ការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទបានល្អប្រសើរ ។
ក្រៅពីកាតព្វកិច្ចខាងលើកងកម្លាំងរបស់យើងបានចូលរួមជួយក្នុងកិច្ចការងារសង្គមជាច្រើនផងដែរ ។ ដោយជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here