សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រី 3 នាក់ពាក់ពន្ធបទល្មើសលួចម៉ូតូPCX

0
58

កំពង់ឆ្នាំង÷កាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០២០ វេលាម៉ោង10:30នាទី មានករណីបាត់ម៉ូតូ០១គ្រឿង ម៉ាកហុងដា
(PCX.)ពណ៍ ស,ពាក់ផ្លាកលេខ,កំពង់ឆ្នាំង,1F.8366
នៅចំណុចភូមិត្រពាំងចឹក្សា សង្កាត់កពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង
របស់ជនរងគ្រោះឈ្មោះ ជា ដារា ភេទប្រុសអាយុ៦០ឆ្នាំ មានទីលំនៅភូមិ/សង្កាត់,ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

1ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាក្រោយកើតហេតុភ្លាមៗនុះ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកងកំលាំងសមត្ថកិច្ចនៃអធិការដ្ឋានទាំងអស់ ដែលនៅជាប់ដងផ្លូវជាតិលេខ ៥ នឹងតាមបណ្ដាស្រុកផ្សេងៗទៀត ដើម្បីសហការ ដាក់ពង្រាយកម្លាំងពួនស្ទាក់ បង្ក្រាបបានភ្លាមៗនៅចំណុចដងផ្លូវជាតិលេខ៥
ស្ថិតក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ បន្ទាប់ពីជនសង្ស័យក្រោយធ្វើសកម្មភាពលួចម៉ូតូបានសម្រេច ហើយក៏ជិះរត់គេចខ្លួន គោលបំណងទៅភ្នំពេញ។

តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យទាំង3នាក់ រួមទាំងវត្ថុតាង ម៉ូតូរបស់ជនរងគ្រោះ01គ្រឿង។ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ
១/ឈិន ឈីត ភេទប្រុសអាយុ27ឆ្នាំ មានទីលំនៅភូមិ
កណ្ដាលសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ជាជនដៃដល់ចូលលួចផ្ទាល់ ។

២/ ឯម ឈឿនបូរ៉ា ភេទប្រុសអាយុ25ឆ្នាំ មានទីលំនៅភូមិ
ជ្រៃបាក់ស្រុករលាប្អៀរជាអ្នកបើកឌុប គេចខ្លួនពេលដែលធ្វើសកម្មភាពលួចបានសំរេច។

៣/ ម៉ៅ និរតី ភេទស្រីអាយុ23ឆ្នាំ ស្នាក់នៅក្រោយផ្ទះ5ជាន់
ស្ថិតក្នុងភូមិឃ្លាំងប្រាក់សង្កាត់ប្អេរក្រុងកំពង់ឆ្នាំង ជាជនសមគំនិត ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រវបានសមត្ថកិច្ចនិងកសាងសំណុំរឿងចាត់ការទៅតាមនិតិវីធីច្បាប់។

LEAVE A REPLY

Please enter your comment!
Please enter your name here