ស្ត្រីម្នាក់បានចតម៉ូតូចូលទៅផ្សារទិញត្រី១០នាទីចេញមកវិញលោកចោរកាច់កយកទៅដោយសុវត្តិភាព

0
74

(បាត់ដំបង)សេចក្តីរាយការណ៏ពត៌មានជាបឋមមានករណីដ៏គួរឲ្យភ្ញាក់ផ្អើលទាំងព្រឹកស្ត្រីម្នាក់បានឈប់ម៉ូតូចោល១០នាទីចូលផ្សារដើម្បីទិញត្រីលុះពេលចេញមកវិញត្រូវលោកចោរកាច់កយកទៅបាត់ស្រមោលនាព្រឹកថ្ងៃទី១៩ខែធ្នូឆ្នាំ២០២០វេលាម៉ោង៩និង០០នាទីស្ថិតនៅត្រង់ចំណុចផ្សារបឹងឈូកភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង។

ប្រភពពីស្ត្រីឈ្មោះគង់វល័ក្ខ ភេទស្រីអាយុ២៦ឆ្នាំមុខរបរជាងអ៊ុតសក់រស់នៅម្តុំស្រែ១០០ភូមិដាស្ពៃ សង្កាត់ស្លាកែត ក្រុង/ខេត្តបាត់ដំបង បានប្រាប់អ្នកយកពត៌មានយើងឲ្យដឹងនៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០២០ថា គាត់ជាម្ចាស់ម៉ូតូដែលចោរកាច់កយកទៅបាត់នោះម៉ាកហុងដាគ្លីកពណ៌សពាក់ស្លាកលេខ(បាត់ដំបង1AE7744)។ស្ត្រីដដែលបានបន្តទៀតថាមូលហេតុមុនដំបូងគាត់បានជិះម៉ូតូចេញពីផ្ទះដើម្បីមកផ្សារទិញត្រីត្រង់ចំណុចខាងលើនៅផ្សារបឹងឈូកយកទៅធ្វើម្ហូបប្រចាំថ្ងៃ រួចហើយក៏បានឈប់នៅក្បែរផ្សារចាក់សោរកចោលមិនបានយកផ្ញើរចំណតផាសុីម៉ូតូនោះទេដោយគិតថាចូលតែប្រហែលជា១០នាទីលុះក្រោយពេលចេញពីផ្សារមកវិញក៏មិនឃើញម៉ូតូនោះតែម្តង។

គួរបញ្ជាក់ថាក្រោយកើតហេតុរួចនៅព្រឹកថ្ងៃដដែលនោះដែរស្ត្រីដែលជាម្ចាស់ម៉ូតូដែលលោកចោរកាច់កយកទៅបាត់ ខាងលើក៏បានទៅដាក់ពាក់បណ្តឹងនៅប៉ុស្តិ៏ប៉ូលីសដើម្បីឲ្យជួយអន្តរាគមន៏នឹងស្វែងរកម៉ូតរបស់ខ្លួនមកវិញផងដែរ។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here