សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង

0
50

នៅថ្ងៃអាទិត្យ៦កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២០
………………………………………….
ខេត្តកំពង់ឆ្នាំង.ខណ្ឌរដ្ផបាលជលផលកំពង់ឆ្នាំងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានសហការរួមទាំងមន្ត្រីកម្លាំង១១ នាក់,មធ្យោបាយ ០៦គ្រឿងបានចុះប្រតិបត្តិការបង្ក្រាបបទល្មើស របាំងស្បៃមុងរួមផ្សំ លបលូ ក្នុងភូមិសាស្ត្រ ចំណុច កោះឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។
ក្រុមការងារបានឯកភាពគ្នា ចុះរុះរើនិងបំផ្លាញចោលរបាំងស្បៃមុងនៅនឹងកន្លែងនិងចំណុច វាលភក់ ឃុំផ្លូវទូក ស្រុកកំពង់លែង។
ក្រុមការងារបានឯកភាពគ្នា ចុះរុះរើកាត់ដំរិម របាំងសាច់អួនដែលខុស នឹងច្បាប់ស្តីពីជលផល វត្ថុបំផ្លាញ់ចោលនូវនឹងកន្លែង ទទួលបានលទ្ធផលខាងក្រោម៖
១-របាំងសាច់អួន ចំនួន ៧ កន្លែង ប្រវែង ៧០០ម លបលូ៩មាត់
២-របាំងស្បៃមុង២៣កន្លែងប្រវែង ៦៥០ម លូស្បៃមុងចំនួន២៣គ្រឿង បង្គោល ៦៨០ដើម,និងលែងត្រីក្នុងដែននេសាទវិញចំនួន១២០គ.ក្រ។

LEAVE A REPLY

Please enter your comment!
Please enter your name here