ជនសង្ស័យ៣នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនត្រូវនគរបាលក្រុងបាត់ដំបងឃាត់ខ្លួន

0
12

(បាត់ដំបង)កម្លាំងនគរបាលក្រុងបាត់ដំបងឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មចំនួន៣នាក់នៅល្ងាចថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៦:១៥ នាទី នៅចំណុចភូមិ អណ្តូងព្រីង សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រភពពីកម្លាំងនគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាកិច្ចប្រតិបត្តិការណ៏បង្រ្កាបជនសង្ស័យខាងលើនេះគឺបានសហការជាមួយ កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការ បង្រ្កាបបាន ករណី ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណី ក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ ចំនួន ៣នាក់។

លោកវរសេនីយ៏ឯក ឆាងវណ្ណឆៃអធិការនគរបាលក្រុងបាត់ដំបងបានបញ្ជាក់ប្រាប់អ្នកយកពត៌មានយើងឲ្យដឹងនៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២០វេលាម៉ោង១៣និង០០នាទីថា ឆ្លងតាមការជ្រាវជ្រាវជាច្រើនថ្ងៃកន្លងមករហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញារក្សារទុកនិងជួញដូរនៅសារធាតុញៀននៅតាមមូលដ្ធាននានាជុំវិញក្រុងបាត់ដំបងទើបលោកចាត់កម្លាំងជំនាញឃាត់ខ្លួនបានភ្លាមៗផងដែរ។
១/ឈ្មោះ លី ស៊ាវឃិញ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិ វត្តរកា សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកអធិការដដែលបានបន្តទៀតថាឆ្លងតាមចំលើយសារភាពរបស់ជនសង្ស័យ ឈ្មោះ លី ស៊ាវឃិញ និងមានការអនុញ្ញាត ពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងយើងបានបន្តប្រត្តិបត្តិកា រហូតដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀត នៅចំណុចក្រុម ៧ភូមិ អូរម៉ាល់ សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង វេលាម៉ោង ១៧:១៥ នាទី ជនសង្ស័យមានឈ្មោះដូចខាងក្រោម
២/ឈ្មោះ រុន រតន: ហៅ ណាក់ ឬ អិនឌី ភេទប្រុស អាយុ ២៤ ឆ្នាំមានទីលំនៅ ភូមិ អូរម៉ាល់ សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
៣/ឈ្មោះ រុន រតនា ហៅ ម៉ន មានទីលំនៅភូមិ អូរម៉ាល់ សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងដែលដកហូតបានរួមមាន:
១/ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិក ចំនួន០៤ ថង់ សង្ស័យមានសារធាតុញៀន
២/ទូរស័ព្ទដៃចំនួន២ គ្រឿង
៣/កាបូបសំរាប់ដាក់លុយពណ៌ខ្មៅចំនួន០១
៤/សម្ភារ:ប្រើប្រាស់ និងច្រករំលែកថ្នាំញៀនលក់ ១ចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញ រៀបចំសំណុំរឿង និងវត្ថុតាងខាងលើបញ្ជូនទៅកាន់តុលាចាត់ការតាមវិធីច្បាប់រួចរាល់អស់ហើយ។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here