ទីតាំងល្បែងស៊ីសងពីរកន្លែង ត្រូវសម្ថកិច្ចចុះបង្ក្រាបផ្អើលក្រុងបាត់ដំបង

0
13

(ខេត្តបាត់ដំបង )៖ពត៌មានជាបឋមនៅល្ងាចថ្ងៃទី២០ខែធ្នូឆ្នាំ២០២០កម្លាំងក្រុម អន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងការិយាល័យជំនាញ នឹង កម្លាំង អធិការ ដ្ឋាន នគរ បាល ក្រុង បាត់ដំបង បានចុះ ប្រតិបត្តិការ បង្ក្រាប ករណី ល្បែងស៊ីសង ចំនួន ០២ ទីតាំង ក្នុងបទល្មើសជាក់ស្តែង។

បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៧និង០០នាទី ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២០ នៅចំណុចទីតាំង ទី ១ ស្ថិតក្នុងភូមិអូរចារ សង្កាត់ អូរចារ ក្រុង/ខេត្តបាត់ដំបង ។ទីតាំងលេងល្បែងស៊ីសង ( ភ្ភ្នាល់កីឡាប្រដាល់) ទីតាំង ទី ២ នៅ ចំណុច ភូមិ ចំការសំរោង ២ សង្កាត់ ចំការសំរោង ក្រុង/ខេត្តបាត់ដំបង លេងល្បែងស៊ីសង ( ចាក់ភ្នាល់អាប៉ោង)។

គួររំលឹកថាជាមួយកិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចជំនាញបានធ្វេីការឃាត់នាំខ្លួនអ្នកពាក់ព័ន្ធប្រព្រឹត្តលេងល្បែងស៊ីសងចំនួន ០៦ នាក់ រួមនឹងវត្ថុតាង មាន ៖
១/កម្រាល កៅស៊ូ សម្រាប់ ចាក់ អាប៉ោង ចំនួ ន ០១
២/គម្រប ផ្តិល សម្រាប់ គ្រប អាប៉ោង ចំនួន ០១
៣/ចាន សម្រាប់បាញ់ អាប៉ោង ចំនួន ០១
៤/គ្រាប់ មេ អាប៉ោង ចំនួន ០១
៥/ចាន ជ័រ ដាក់ ដីខ្សាច់ សម្រាប់ ទ្រ ចាន អាប៉ោង ចំនួន ០១ ។

ជាមួយគ្នានេះដែរក្រោយពីឃាត់ខ្លួនជនសង្ស័យដែលប្រព្រឹត្តលេងល្បែងស៊ីសងទាំង០៦នាក់រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ការិយាល័យជំនាញដើម្បីធ្វេីការសាកសួរ និងបន្តនីតិវិធីទៅតាមផ្លូវច្បាប់ ។ ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here