គួឲ្យសោកស្ដាយ.អគ្គីភ័យឆេះផ្ទះ១ខ្នង អស់ទាំងស្រុង ស្ថិតនៅភូមិមាន.កកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

0
25

……………………………………… ..
ខេត្តកំពង់ឆ្នាំង. នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១ៈ៤០នាទីរសៀល មានករណីអគ្គីភ័យឆេះផ្ទះ១ខ្នង ទំហំ ៤ម x ៤ម ស្ថិតនៅភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ម្ចាស់ផ្ទះមានឈ្មោះ ឈួន ចាន់នី អាយុ ២៧ឆ្នាំ និងប្រពន្ធឈ្មោះ រ៉េត ផល អាយុ ២៤ឆ្នាំ មានកូនក្នុងបន្ទុក ០១នាក់។ ខូចខាតសម្ភារៈ រួមមាន៖ ម៉ូតូ១គ្រឿង អង្ករ លុយចំនួន៧០០០០រៀល អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងឯកសារផ្សេងៗទៀត ព្រមទាំងសម្ភារៈមួយចំនួនទៀតនៅក្នុងផ្ទះ។

ក្រោយពេលកើតហេតុ ក្រុមការងារ និងអាជ្ញាធរឃុំត្បែងខ្ពស់ បានជួយឧបត្ថម្ភថវិកាចំនួន ១៣០ ០០០រៀល និងកម្លាំងកងរាជអាវុធហត្ថស្រុក ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី ឃុន គ្រីម បាននាំយក៖ ថវិកា អង្ករ និងគ្រឿងឧបភោគជួយឧបត្ថម្ភភ្លាមៗផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here