បទល្មើសដឹកជញ្ជួនឈើខុស ច្បាប់នៅខេត្តក្រចេះបានកើត ឡើងទៀតហើយខណៈមិនដែលឃើញមន្រ្តីជំនាញឫនិងអជ្ញាធមា នសមត្ថកិច្ចពាក់ព័ន្ធធ្វើការទប់ ស្កាត់ទាល់តែសោះ៕

0
82

ក្រចេះ ៖បទល្មើសព្រៃឈើក្នុខេត្ត
ក្រចេះនៅតែបន្តដឹកយ៉ាងអណាធិតេយ្យតាមផ្លូវជាតិលេខ៧Aនិង
ផ្លូវជាតិលេខ៧៦ទាំងយប់ទាំងថ្ងៃដូចភ្លៀងរលឹមដោយមិនខ្លាចញ
ញើតនិងច្បាប់បន្តិចសោឡើយ៕
ជាក់ស្តែងនៅយប់ថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២០មានរថយន្តសុាំយ៉ុងជាច្រើនគ្រឿហើយនិងនៅវេលា
ម៉ោង០៤និង៤៥នាទីទៀបភ្លឺថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០២០ មានរថយន្តសុាំយ៉ុងដឹកឈើប្រភទក្តា
និងគ្រឿងចំនួន០៣គ្រឿងឆ្លង
កាត់តាមរង្វង់មូល ស្រុកស្នួលឆ្ពោះទៅកាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានយ៉ាងរលូដោយគ្មានការរំខានពីមនមន្ត្រីជំនារដ្ឋបាល
ព្រៃឈើឫកងកំលាំងមានសម
ត្ថកិច្ចធ្វើការបង្រាបឡើយ៕ ចំណែកឯរថយន្តតាមគោលដៅនី
មួយៗដើម្បីធ្វើការទប់ស្កាត់បទ
ល្មើសព្រៃឈើ និងធនធានធម្ម
ជាតិរៀបចំបានយ៉ាងតឹងរឹង។ប៉ុន្តែផ្ទុយទៅវិញគេបានសង្កេតឃើញថាបទល្មើសដឹកជញ្ជូនឈើសិប្ប
កម្មកែឆ្នៃទ្វារ បង្អួច ដឹកតាមរថយ
ន្តសាំងយ៉ុងក៏ដូចជាដឹកឈើប្រ
ភេទក្តានិងគ្រឿងនៅតែមានការកើនឡើងជារៀងរាល់ថ្ងៃ។
ពាក់ព័ន្ធទៅនិងការបណ្តែត
បណ្តោយឲ្យកើតមានបទល្មើសដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យបែបនេះក៏មានមតិជាច្រើន
លើកឡើងនឹង សង្ស័យថាប្រហែ
លជាមានការឃុបឃិតគ្នាជាប្រព័ន្ឋរវាងសមត្ថកិច្ចនិងក្រុមឈ្មួញទាំងនោះហើយមើលទៅ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាក្រុមឈ្មួញដែលដឹកជញ្ជូនបទ
ល្មើសចេញពីខេត្តក្រចេះឆ្លងកាត់ស្រុកស្នួលនឹង ស្រុកមេមត់ឆ្ពោះ
ទៅលក់នៅ ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ និងខេត្ត ព្រៃវែង ។ម្យ៉ាងវិញទៀតរថយន្តសុាំយ៉ុងដឹកបទល្មើសទាំងនោះបើកបរក្នុងល្បឿនៗ មានការបើកវ៉ា ជែងគ្នាដោយមិនគិតពីហានិភ័យនៃ
ការបង្ករគ្រោះថ្នាក់ចរាចរណ៍ បណ្តាល់ឲ្បបាត់បង់ជីវិតខ្លួនឯងក៏ដូចជាអ្នកដ៏ទៃនោះឡើយ៕
ដូច្នេះសូមឯកឧត្តម សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអវុធហត្ថខេត្តក្រចេះមេត្តាពិនិត្យនិងពង្រឹងការយាមល្បាតតាមគោលដៅនីមួយៗដើម្បីបង្ការទប់ស្កាត់ និងបង្រាបបទល្មើសព្រៃឈើនិងធនធានធម្មជាតិអោយមានប្រសិទ្ឋភាពខ្ពស់ផងចុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here