សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន ឆែកឃើញបទល្មើសនេសាទឆក់ត្រជាក់បន្ថែមទៀត

0
44

កំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ខួវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និង មានការសម្របសម្រួលនីតិវិធី ពីលោក អុិតសុធស ព្រះរាជអាជ្ញា អមសាលា ដំបូងខេត្ត នៅវេលាម៉ោង ១២ និង ០០នាទី ថ្ងៃត្រង់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នេះ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបជាក់ស្តែងករណីជួញដូរ និងប្រើប្រាស់គ្រៀងញៀន មួយករណីនៅ ចំណុចទំនប់បារាំង ស្ថិតភូមិកណ្តាល សង្កាត់ផ្សារ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងឆែកកាណូតរកឃើញឧបករណ៍បទល្មើសនេសាទប្រភេទឆក់ត្រជាក់បន្ថែមទៀត ។

ការចុះបង្ក្រាបការជួញដូរ រក្សាទុក និងប្រើប្រាស់ នូវសារ ធាតុញៀន និងឆែកកាណូតរកឃើញឧបករណ៍បទល្មើសនេសាទប្រភេទឆក់ត្រជាក់ខាងលើនេះដឹកនាំកម្លាំងដោយលោក វរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា បានឲ្យដឹងថា ជនសង្ស័យដែលបង្ក្រាបឃាត់ខ្លួនបានឈ្មោះ ប៊ុយ យ៉ាំងសា ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះ ចាងប៊ុនថាន់ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា បានឲ្យដឹងទៀតថាក្រោយពេលឃាត់ខ្លួនជនសង្ស័យរួច ធ្វើការឆែកកាណូតសមត្ថកិច្ចបានរកឃើញឧបករណ៍ប្រព្រឹត្តបទល្មើសនេសាទប្រភេទឆក់ត្រជាក់បន្ថែមទៀត។

វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានក្នុងការបង្ក្រាបខាងលើនេះមានថ្នាំញៀន២កញ្ចប់ធំ ឧបករណ៍ឆក់ត្រជាក់១កំប្លេ ឧបករណ៍សម្រាប់ជក់ ឧបករណ៍វេចខ្ចប់ និងជញ្ជីងថ្លឹងថ្នាំញៀន១ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកំពុង ធ្វើការសាកសួរនិងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here