លោកលី ធុជ៖គោលដៅរបស់រាជរដ្ឋាភិបាល គឺ ការ ផ្តល់ សុខដុមរមនា និង សុភមង្គល ដល់ សង្គម ជាតិ

0
80

(ខេត្តស្វាយរៀង)លោកលី ធុជប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួលបានអញ្ជើញជាអធិបតីក្នុង កិច្ច ប្រជុំ បូក សរុប លទ្ធផល ការងារ ប្រចាំ ឆ្នាំ ២០២០ និងលេីក ទិសដៅ ២០២១ របស់ ក្រុម ការងារ រាជ រដ្ឋាភិបាល ចុះ មូលដ្ឋាន ស្រុក រំដួល នាព្រឹក ថ្ងៃទី ២ ១ ខែ ធ្នូ ឆ្នាំ ២០២០នៅសាលប្រជុំសាលាស្រុករំដួល។

ក្នុងឪកាសនោះ មាន ការ អញ្ជើញ ចូលរួមពីសំណាក់លោករស់ផារិទ្ធអភិបាលរងខេត្តលោកប្រធានអនុប្រធាន ក្រុម ការងារ រាជ រដ្ឋាភិបាល ចុះ មូលដ្ឋាន តាម ឃុំ ទាំង ១០ តំណាង មន្ទីរ អង្គភាពជុំ វិញ ខេត្ត ក្រុម ប្រឹក្សា ស្រុក រំដួល គណៈអភិបាល ស្រុក កងកម្លំាង ប្រដាប់ អាវុធ ស្រុក តំណាង ការិយាល័យ ជុំ វិញ ស្រុក ក្រុម ប្រឹក្សា ឃុំ និង ស្មៀន ឃុំ ជាច្រើនរូបផងដែរ។

លោកលីធុជប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានស្រុករំដួលបានមានប្រសាសន៏ថា
ក្នុង នាម លោក ស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ខ្ញុំ បាន អបអរសាទរ និង វាយតម្លៃ ខ្ពស់ ចំពោះ កិច្ច ខិតខំ ប្រឹងប្រែង និង លទ្ធផល ទទួល បាន របស់ ក្រុម ការងារ ទទួល បន្ទុក តាម ឃុំ ទាំង ១០ ព្រម ទាំង បាន ជម្រុញ ក្រុម ការងារ ទាំងអស់ ត្រូវ បន្ត យក ចិត្ត ទុកដាក់ ខ្ពស់ ក្នុង ការ ដោះ ស្រាយ រាល់ សំណូម ពរ និង កង្វល់ របស់ ប្រជាពលរដ្ឋ មូលដ្ឋាន ដោយ សហការ ជាមួយរដ្ឋបាល ខេត្ត មន្ទីរ អង្គភាព ជុំ វិញ ខេត្ត និង រដ្ឋ បាល ស្រុក រំដួល ជាពិសេស បាន ជម្រុញ ឲ្យ អាជ្ញាធរ មូលដ្ឋាន បង្កេីនការ បម្រើ សេវា សាធារណៈ ជូន ប្រជាពលរដ្ឋ អោយ ទាន់ ពេល វេលា និង មាន ប្រសិទ្ធភាព ខ្ពស់ ។

លោកបន្តថារាជរដ្ឋាភិបាលកម្ពុជា ក្រោម ការដឹកនាំ របស់ សម្តេច តេជោ នាយក រដ្ឋមន្ត្រី តែងតែកោត សរសើរ និង វាយ តម្លៃ ខ្ពស់ ចំពោះ ក្រុម ការងារ ដែល បាន យក ចិត្ត ទុកដាក់ និង ចុះ មូលដ្ឋាន ផ្ទាល់ និង ជា ប្រចាំ ដេីម្បី ចូលរួម ដោះស្រាយ កង្វល់ សំណើ និង សំណូម ពរ របស់ អាជ្ញាធរ មូលដ្ឋាន និង ប្រជាពលរដ្ឋ មូលដ្ឋាន តាមរយៈ យន្តការ របស់ រាជរដ្ឋាភិបាល កម្ពុជា ក្នុង គោលដៅ ផ្តល់ នៅ សុខដុមរមនា និង សុភមង្គល ដល់ សង្គម ជាតិ និង ប្រជាពលរដ្ឋ ទាំង មូល ។

ជាមួយ គ្នានេះ លោកបានជម្រុញឲ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្ត ឆ្លើយ តប បំភ្លឺ និង ដោះ ស្រាយ រាល់ កង្វល់ និង សំណូម ពរ របស់ ប្រជាពលរដ្ឋអោយ បាន សមស្រប ដោយ បាន ស្នើ ឲ្យ មន្ទីរ អង្គភាព យក សំណើ សុំ ទាំង នោះ ដាក់ បញ្ចូល ក្នុង ផែន ការ អាទិភាព របស់ ខ្លួន ។

សូមបញ្ជាក់ថាក្នុង ឆ្នាំ ២០២០ ក្រុម ការងារ រាជ រដ្ឋាភិបាល ចុះ មូលដ្ឋាន ស្រុក រំដួល បាន រៀបចំ វេទិកា សាធារណៈ ចំនួន ៦១ លេីក និង មាន អ្នក ចូល រួម ប្រមាណ ជាង ១៦០០ នាក់ផងដែរ។ជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here