លោក សឿម ប៊ុនរិទ្ធិអភិបាលរងខេត្ត ចុះពិនិត្យរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កសម្រាប់ពលករមកពីប្រទេសថៃ ចំនួន២នៅស្រុកកំរៀង និងស្រុកសំពៅលូន

0
77

(បាត់ដំបង)នៅល្ងាចថ្ងៃថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ កាលពីម្សិលមិញនេះលោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលបទបញ្ជា ពីឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអអភិបាលខេត្តបាត់ដំបង បានចុះពិនិត្យទីតាំង និងដឹកនាំពិភាក្សជ្រើសរើសទីតាំងសម្រាប់ធ្វើចត្តាឡីស័ក្តិ នៅស្រុកសំពៅលូន និង ស្រុកំរៀង ខេត្តបាត់ដំបង ។

គួររំលឹកថាកិច្ចប្រជុំដោយបានឯកភាពគ្នាក្នុងការរៀបចំទីតាំងធ្វើចត្តាឡីស័ក្តិ ២ ទីតាំង ដោយទីតាំង ទី១ . នៅក្នុងអគារសិក្សា នៃវិទ្យាល័យកំរៀង ស្រុកកំរៀង មានចំនួន ៤២ បន្ទប់ ដោយក្នុង១ បន្ទប់ អាចរៀបចំឱ្យសម្រាកបានចំនួន ១០ នាក់ សម្រាប់ការស្នាក់នៅរបស់បងប្អូនពលករ មកពីប្រទេសថៃ យកមកទីតាំងធ្វើចត្តាឡីស័ក្តិនេះ និង ទីតាំងទី២ គឺនៅមណ្ឌលសុខភាពត្រាង ឃុំត្រាង ស្រុកកំរៀង ចំនួន ២០គ្រែ។ ដោយឡែកនៅស្រុកសំពៅលូន បានយកទីតាំងដែលជាទីតាំងទី៣ បានឯកភាពគ្នាយកអគារសិក្សា នៃសាលាបឋមសិក្សាជ្រៃសីមា ឃុំជ្រៃសីមា ចំនួន ១០ បន្ទប់ដោយ ១បន្ទប់សិក្សារៀបចំបាន ១០នាក់សម្រាប់ការស្នាក់នៅរបស់បង ប្អូនពលករមកពីប្រទេសថៃ ។

ជាមួយនេះដែរកិច្ចប្រជុំបានសម្រេចដាក់វិធានការដល់រដ្ឋបាលស្រុកតាមព្រំដែន ឱ្យជួយទប់ស្កាត់ពលករខ្មែរយើងកុំឱ្យឆ្លងដែនខុសច្បាប់ និងស្នើឱ្យទៅពិភាក្សាជាមួយភាគីថៃ ក្នុងការរៀបចំឱ្យពលករខ្មែរ ចូលមកកម្ពុជាយើងវិញ តាមច្រកតែមួយ សម្រាប់ខេត្តបាត់ដំបង ដើម្បីងាយស្រួលគ្រប់គ្រង និងការរៀបចំធ្វើចត្តាឡីស័ក្តិ ការពារការរីរាយដាលឆ្លងចូលសហគមន៍ និងអនុវត្ត ឱ្យបានម៉ត់ចត់ ម៉ឹងម៉ាត់ តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង វិធានការរបស់ក្រសួងសុខាភិបាលផងដែរ។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here