អភិបាលខេត្ត និងស្នងការខេត្ត ឧត្ថម្ភថវិកាចំនួន ១៤លាន ៨០ម៉ឺនរៀល ជូនចំពោះមន្ត្រីនគរបាល ដែលរលាកភ្លើង ក្នុងកម្មវិធីចាក់បំផ្លាញស្រាស ស្រាថ្នាំចោល

0
48

22/12/2020
—-
កំពង់ឆ្នាំង: ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំ ហេតុការណ៍មួយដែលបានកើតឡើង ក្នុងកម្មវិធីចាក់បំផ្លាញចោលស្រាស ស្រាថ្នាំដែលមានសាធាតុពុល ហើយបានបណ្ដាលឲ្យមន្ត្រីនគរបាលមួយរូបដែលរលាកភ្លើង ចំណែកមន្ត្រីនគរបាលទៀត២រូបទៀតរលាកបន្តិចបន្តួច ក្នុងហេតុការណ៍នោះ ក្នុងពេលបំពេញបេសកកម្ម ដោយសារផ្ទុះពីរដងស្រាស ។

-ព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០ នេះផងដែរ ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងនគរបាល ដើម្បីចុះសាកសួរសុខទុក្ខ និងបាននាំយកថវិការរបស់ឯកឧត្តមអភិបាលខេត្តនិងអង្គភាពស្នងការ ជូនចំពោះមន្ត្រីនគរបាលដែលរលាកភ្លើង កំពុងធ្វើការសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្រនាក្រុងភ្នំពេញ។

-អភិបាលខេត្ត ឯកឧត្តម ឈួរ ច័ន្ទឌឿន បានឧបត្ថម្ភថវិការ ៤ ០០០ ០០០(បួនលានរៀល) ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ឧបត្ថម្ភថវិកាចំនួន ១០ ៨០០ ០០០រៀល (ដប់លានប៉ែតស៉ិបម៉ឺនរៀល)

#ថវិការដែលបានឧបត្ថម្ភ
១-ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ថវិការ ៤លានរៀល
២-ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ថវិការ ១០លាន ៨០ម៉ឺនរៀល ក្នុងនោះថវិកាផ្ទាល់ខ្លួនរបស់ស្នងការ ៨០ម៉ឺនរៀលបានផ្ដល់ជូននៅថ្ងៃដំបូង ។
៣-ឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង ១លានរៀល។
៤-វរសេនីយ៍ឯក ប៉ាន់ ឡៃឃាង ប្រធានការិយាល័យ គ្រប់គ្រងជនបរទេស នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចុះសួរសុខទក្ខ ឧបត្ថមថវិការចំនួន ១លាន១០ម៉ឺនរៀល ។
៥-ថវិការកងអន្តរាគមន៍ស្នងការនគរបាលខេត្តចំនួន ១លានរៀល(សរុបថវិការដែលបានជួយឧបត្ថម្ភទៅមន្ត្រីនគរបាលឈ្មោះ វ៉ាន់ គឹមឆេ ចំនួន១៧លាន៩០ម៉ឺនរៀល)។
៦-ដោយឡែកកាលពីថ្ងៃម្សិលមិញឧត្តមសេនីយ៍ទោ ខូវ លី បានឧបត្ថម្ភថវិការ ជូនមន្ត្រីនគរបាល២រូបទៀត ដែលរលាកភ្លើងតិចតួច ក្នុងម្នាក់ថវិការចំនួន ២លានរៀល (សរុប៤លានរៀល)។

-សូមរំលឹកថា នគរបាល អនុសេនីយ៍ឯក វ៉ាន់ គឹមឆេ (អត្ថលេខ 80529) ការិយាល័យអន្តោប្រវេសន៍ ដែលបានរលាកភ្លើងដោយផ្ទុះពីដុងស្រាស ហើយត្រូវបានដឹកសង្គ្រោះទៅព្យាបាលបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រក្រុងភ្នំពេញ ។ ឧប្បវហេតុតូចមួយដែលបានកើតនៅក្នុងកម្មវិធីបំផ្លាញនិងចាក់ចោលនៅស្រាស ស្រាថ្នាំ កាលពីថ្ងៃទី១៧ ខែ១២ ឆ្នាំ២០២០កន្លងមក ។

-លោក វ៉ាន់ ឈឿង អាណាព្យាបាលបានបញ្ជាក់ឲ្យដឹងថា ស្ថានភាពជំងឺកូនរបស់គាត់ ដែលសម្រាកនៅមន្ទីរពេទ្យកាលម៉ែត្រមានស្ថានភាពធូរស្រាលច្រើន ប៉ុន្តែក្រុមគ្រូពេទ្យមិនទាន់អនុញ្ញាតឲ្យចាកចេញទេ ព្រោះត្រូវតាមដានមួយរយៈបន្តទៀត។

-អាណាព្យាបាល របស់មន្ត្រីនគរបាល វ៉ាន់ គឹមឆេ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តមអភិបាលខេត្ត ស្នងការនគរបាលខេត្ត ព្រះរាជអាជ្ញាខេត្ត លោកវរសេនីយ៍ឯក ប៉ាន ឡៃឃាង និងកងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានយកចិត្តទុកដាក់ ផ្តល់នូវភាពកក់ក្តៅ និងជួយឧបត្ថម្ភជាទឹកប្រាក់សម្រាប់ការព្យាបាលកូនរបស់គាត់ សូមជូនពរឯកឧត្តម អស់លោក ជួបនូវពុទ្ធពរ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here